ច្រករបៀង​ខុសច្បាប់​បើក​ដំណើរការ​ក្បែរ​ផ្សារ​ព្រំ​

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន​៖​ គេ​រាយការណ៍​ថា​ មាន​ ការ​លប​លួច​បើក​ច្រករបៀង​ខុសច្បាប់​មួយ​កន្លែង​មា​នទី​តាំងនៅ​ខាងជើង​ចម្ងាយ​ប្រមាណ​១​រយ​ម៉ែត្រ​ពី​ច្រក​ទ្វារ​អន្ដរជាតិ​ព្រំ​ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ដែល​ជាប់​ព្រំដែន​ថៃ​ តែ​អាជ្ញាធរ​ហាក់ដូចជា​ពុំ​មាន​វិធានការ​ទប់ស្កាត់​ឡើយ​ ។​ ការ​មិន​ទប់ស្កាត់​បែប​ នេះ​ព្រោះតែ​ផលប្រយោជន៍​ ។​

001 copy

​តាម​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា​ នៅ​ ច្រក​ឆ្លង​ព្រំដែន​លួចលាក់​នោះ​គេ​ប្រើ​ ស្ពានឈើ​ទទឹង​ជិត​មួយ​ម៉ែត្រ​បណ្ដោយ​ ប្រហែល​៥០​ម៉ែត្រ​ ដើម្បី​ឆ្លង​អូរ​ព្រំដែន​ ដែល​គេ​បើក​ឱ្យ​ប្រជាពលរដ្ឋ​យក​ទំនិញ​ ចេញចូល​ដោយ​សេរី​មិន​ចាំបាច់​មាន​ លិខិត​ស្នាម​អ្វី​ឡើយ​ ដោយ​គ្រាន់តែ​ជិះ​ រថយន្ដ​ពី​ទឹកដី​ថៃ​មក​ឈប់​នៅ​ទីនោះ​ ហើយ​ដើរ​ឆ្លង​តាម​ស្ពាន​មក​ដល់​ដី​ខ្មែរ​ និង​មាន​ឡាន​កាស៊ីណូ​រង់ចាំ​ទទួល​ ដើម្បី​ ដឹក​ទៅ​កាន់​កន្លែង​លេង​យ៉ាង​រលូន​ដោយ​មាន​សន្ដិសុខ​ចាំ​ការពារ​ទៀត​ផង​ ។​

​សេចក្ដីរាយការណ៍​ក៍បាន​បន្ថែម​ថា​ ច្រក​មួយ​នេះ​ក៍​សំបូរ​បទល្មើស​ផ្សេងៗ​ ឆ្លងកាត់​ផង​ដែរ​ក្នុង​នោះ​មាន​ដូច​ជា​ ចរាចរណ៍​គ្រឿងញៀន​ និង​ការ​នាំ​មនុស្ស​ ឆ្លង​ដែន​ខុសច្បាប់​ជាដើម​ ។​ ប៉ុន្ដែ​អ្វី​ដែល​ សំខាន់​នោះ​គឺ​ការ​បាត់បង់​ចំណូល​ថវិកា​ រដ្ឋ​ដ៏​ក្រាស់ក្រែល​ ។​

​លោក​ ធី​ម​ សា​រឿ​ន​ អនុប្រធាន​នគរ​ បាល​អន្ដោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំ​ ដែន​ផ្សារ​ព្រំ​បាន​ថ្លែង​ទទួលស្គាល់​ថា​ ពិតជា​មាន​មែន​ ហើយ​ខាង​លោក​ជា​អ្នក​ គ្រប់គ្រង​ តែ​ខាង​ខេត្ដ​គេ​អ្នក​បើក​គឺ​តាំង​ តែ​ពី​អំឡុង​លោក​ អ៊ី​ ឈាន​ ជា​អភិបាល​ ខេត្ដ​មក​ម្ល៉េះ​ ។​ លោក​បន្ដ​ថា​ ខាង​លោក​ បាន​រាយការណ៍​ជូន​ថ្នាក់លើ​ដែរ​ ហើយ​ ខាង​ក្រសួង​ក៏​កំពុង​មាន​វិធានការ​ក្នុង​ រឿង​នេះ​ដែរ​ ។​

​ចំណែក​លោក​ ហែម​ រិ​ទ្ធី​ នាយក​រដ្ឋ​ បាល​សាលាខេត្ដ​ប៉ៃលិន​ ក៏​បានឱ្យ​ដឹង​ ដែរ​ថា​ លោក​អភិបាលខេត្ដ​បាន​បញ្ជា​ ឱ្យ​បិទ​ហើយ​ បើ​នៅ​តែ​បន្ដ​បើក​ទៀត​ លោក​ថា​ នឹង​ចាំ​ចុះ​ទៅ​ត្រួតពិនិត្យ​ដោយ​ ផ្ទាល់​ ។​

​បើ​ទោះជា​យ៉ាងណា​ក្ដី​រហូត​មក​ដល់​ ពេល​ច្រករបៀង​នោះ​នៅ​តែ​ដំណើរការ​ ដដែល​រហូត​ថ្ងៃរសៀល​ម្សិលមិញ​ ។​ បើ​ បិទ​ច្រករបៀង​នេះ​អាជ្ញាធរ​និង​ស្ថាប័ន​ ជំនាញ​នៅ​ទីនោះ​ហាក់ដូចជា​វ៉ៃ​ឆ្នាំង​ បាយ​ខ្លួនឯង​ដូច្នេះ​ដែរ​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print