ខេត្តព្រះសីហនុ៖ នាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ សិក្ខាកាមកងរាជអាវុធហត្ថវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៍ជំនាន់ទី២១ ដឹកនាំដោយលោក ជុន វណ្ណី តំណាងអោយសិក្ខាកាមទាំងអស់បានចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយលោក អ៊ុក ចំរើន ព្រមទាំងក្រុមគ្រួសារ ដែលលោកអ៊ុក សារ៉ុន អតីតៈប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ត្រូវជាឪពុកបានទទួលអនិច្ចកម្មកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយរោគាពាធ និងបានប្រមូលបច្ច័យចូលបុណ្យនូវថវិកាចំនួន២២០ដុល្លារ និង១លាន២សែន៧មឺុនរៀល ។
ពិធីបុណ្យនេះរៀបចំធ្វើគេហដ្ឋាន ភូមិអូរ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ៕
...
ដោយ៖ សុខ ខេមរា