សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដុតបំផ្លាញឧបករណ៍នេសាទនិងលែងកូនត្រី៣៥ីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បានបន្ដបង្ក្រាបបទល្មើសនេសាទ​ខុសច្បាប់ ដោយដក​ហូតបានវត្ថុតាងប្រព្រឹត្ដបទល្មើសមួយចំនួន និងលែងកូនត្រីចម្រុះ​ចូលបឹងធម្មជាតិវិញជាច្រើនគីឡូក្រាម។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពី ថ្ងៃ អង្គារ១៣ កើត ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៨ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ​ប្រតិបត្តិការនេះ ត្រូវបាន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពងចាម បានបញ្ជាទៅ​អធិការនគរបាល ស្រុកកងមាសឲ្យ សហការជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាយប៉ាយ ក្រុមប្រឹក្សាឃុំ និងសហគមន៍បឹងB៦ ដឹកនាំដោយលោក​ ហោ​ ហ៊ិន​ ក្រុមប្រឹក្សាឃុំ និង ដោយមានការចង្អុលបង្ហាញពីលោក​ មឿន​ ផា​ អភិបាល​ស្រុកផងនោះ​​ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់​ នៅចំណុចព្រែក​ស្ថិតក្នុងភូមិរាយប៉ាយ​ ឃុំរាយប៉ាយ ស្រុកកងមាស​ ខេត្តកំពង់ចាម។

របាយការណ៍ដដែល បញ្ជាក់ថា ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចដកហូតបាន លូស្បៃមុង​ ចំនួន​​១៦​មាត់, របាំងស្បៃមុង​ ប្រវែង​​៥៥០​ម៉ែត្រ​, បង្គោលចម្រុះ​ ចំនួន​១៥០​​ដើម ​និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ​ ចំនួន​​៣៥​គីឡូក្រាម។

រីឯសម្ភារវត្ថុតាងដែលរឹបអូសបានត្រូវកម្លាំងចម្រុះដុត​បំផ្លាញចោល​នៅនឹងកន្លែង បន្ទាប់ពី​មាន​ការឯកភាពពី​ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមផងដែរនោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print