អាមេរិកបានបញ្ជាក់ថា មិនមានជនស៊ីវិលសុីរី​ស្លាប់ នោះទេ

ចែករំលែក៖

នៅក្នុងការវាយប្រហារ តាមដែនអាកាសទៅលើក្រុមភេរវកម្ម នៅក្នុងប្រទេសស៊ីរី មន្ត្រីស៊ីរីបានបញ្ជាក់ថា៖ មានពលរដ្ឋស្លូតត្រង់៤០នាក់ស្លាប់ នៅក្នុងការវាយប្រហារ ។ ប៉ុន្តែក្រសួងការពារជាតិអាមេរិក បានចេញមកបញ្ជាក់ថា គ្មានពលរដ្ឋស្លាប់ឡើយ ។

សារព័ត៌មាន​ Sputnik ​នៅថ្ងៃ ២១ខែវិច្ឆិកាបានផ្សាយថា៖ ប្រតិបត្តិការប្រយុទ្ធប្រឆាំង​ក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុង​ប្រទេស​ស៊ីរី​ដឹកនាំ​ដោយសហរដ្ឋអាមេរិក ត្រូវបាន​ប្រព្រឹត្តទៅចំនួន ១៩លើក ក្នុងរយៈពេល​ពីរថ្ងៃគឺថ្ងៃទី១៦ និងទី១៧ ខែវិច្ឆិកា​កន្លងទៅថ្មីៗនេះ និងបានផ្តាច់ជីវិតជនស៊ីវិលសរុប​ជាង ៤០នាក់។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក Rob Manning បានបញ្ជាក់​​ចំពោះមុខក្រុម​អ្នកសារព័ត៌មាន​នៅថ្ងៃអង្គារសប្តាហ៍​នេះថា «ប្រតិបត្តិការយោធា​នៃក្រុមចំរុះអន្តរជាតិ​​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង​ចំនួន ១៩លើក នៅក្នុងតំបន់ Hajin នៃខេត្ត Deir ez-Zor ទឹកដីស៊ីរី ចាប់តាំងពីវេលា​ម៉ោង ១១៖០០យប់ថ្ងៃទី១៦ ខែវិច្ឆិកា រហូតដល់​ម៉ោង ៤៖៣០នាទីល្ងាច​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨…»។
គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុម​ ISIS នៅក្នុងទឹកស៊ីរីលើកនេះ ក្រសួងការពារជាតិ​អាមេរិកបានអះអាងថា មិនបានបណ្តាល​ឲ្យជនស៊ីវិល​ណាម្នាក់​បាត់បង់ជីវិត ឬរងរបួសនោះ​ឡើយ ប៉ុន្តែសារព័ត៌មាន​រដ្ឋស៊ីរី Sana បានចេញផ្សាយ​កាលពីចុងសប្តាហ៍​មុននេះ​ថា ជនស្លូតត្រង់​ជាង ៤០នាក់ ត្រូវបានសម្លាប់​​ដោយសារតែការ​ទម្លាប់គ្រាប់បែក ពីសំណាក់​ក្រុមចំរុះដឹកនាំដោយអាមេរិក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print