តុលាការ​ចេញ​ដីកាចាប់ខ្លួន​អ្នក​កាន់​ផេ​ក​ហ្វេ​ក​ប៊ុ​ក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ កោ​ វ​ណ្ឌី​ អនុ​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​អ្នក​ កាន់​ផេ​ក​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ម្នាក់​ ទៀត​ជា​ជំនួយការ​ផ្ទាល់​របស់​លោក​ ហុង​ សុខ​ហួរ​ ដើម្បី​យក​មក​អនុវត្ដ​តាម​នីតិ​ វិធី​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​សមគំនិត​ ក្នុង​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​ វៀតណាម​ដែល​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​ ។​

dsew

​ប្រភព​ពី​មន្ដ្រី​តុលាការ​បានឱ្យ​ដឹង​ថា​ លោក​ កោ​ វ​ណ្ឌី​ អនុប្រធាន​សាលាដំបូង​ រាជធានី​ភ្នំពេញ​និង​ជា​ចៅក្រម​ស៊ើបសួរ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ អ៊ុ​ង​ ជុង​លាង​ ជា​ អ្នក​កាន់​ផេ​ក​ហ្វេ​ក​ប៊ុ​ក​លោក​ សម​ រ​ង្ស៊ី​ និង​ជន​ត្រូវ​ចោទ​ឈ្មោះ​ សត្យា​ សម្បត្ដិ​ ឬ​សម្បត្ដិ​ សត្យា​ ជា​ជំនួយការ​ផ្ទាល់​ របស់​លោក​ ហុង​ សុខ​ហួរ​ ដែល​បច្ចុប្បន្ន​ លោក​ ហុង​ សុខ​ហួរ​ កំពុង​ត្រូវ​បាន​ឃុំខ្លួន​ ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ។​ ដីកា​បង្គាប់​ឱ្យ​ ចាប់ខ្លួន​នេះ​ទើបត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​មន្ដ្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ជន​ត្រូវ​ចោទ​ ទាំង​២​នាក់​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​ អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ប្រើ​ ប្រាស់​ឯកសារ​ សាធារណៈ​ក្លែង​ និង​បទ​ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​ដែល​មាន​ចែង​ឱ្យ​ផ្ដន្ទា​ ទោស​តាម​មាត្រា​២៩​ មាត្រា​៦២៩​ មាត្រា​៦៣០​ និង​មាត្រា​៤៩៥​នៃ​ក្រម​ ព្រហ្មទណ្ឌ​ប្រព្រឹត្ដ​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១២​ និង​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៥​ ។​ ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ នេះ​បាន​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស​បាត់​ហើយ​ ។​

​គួរ​បញ្ជាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ ក៏​ ជាប់ចោទ​ក្នុង​សំណុំរឿង​នេះ​ដែរ​ហើយ​ ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​ចូល​មក​ តុលាការ​នៅ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ដើម្បី​សាកសួរ​ពី​ដំណើរ​សមគំនិត​ក្នុង​ អំពើ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀត​ ណា​ម​ឆ្នាំ​១៩៧៩​ដែល​បង្ក​ឱ្យ​មាន​ភាព​ វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print