ខេត្តរតនគិរី៖ សាលារដ្ឋបាលខេត្តរតនគិរីបានប្រារព្វពិធីប្រកាស ផ្ទេរសម្រួលភារកិច្ចរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដែលប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី១ ខែធ្នឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក មួង ប៊យប្រធានក្រុមប្រឹក្សាខេត្ត លោកថង់ សាវុនអភិបាល នៃគណៈអភិបាលខេត្ត និងលោកអ៊ុង សំអាត អនុប្រធានរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទជុំវិញខេត្តជាច្រើកោះករ ។
លោក កែប កត់ដែលត្រូវក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទប្រកាសផ្ទេរសម្រួលភារកិច្ចពីនាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី មកឲ្យនៅនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីដែលមានលេខ៥៦៦ប្រ.ក ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ និងលោក ជា កុណារ៉ា ជានាយផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃផងដែរ ។
ក្នុងឱកាសនេះដែរ លោកកែប កត់ ក៏បានប្តេជ្ញាចិត្តថា នឹងគោរពទៅតាមបទបញ្ជាថ្នាក់លើ ហើយយកចិត្តទុកដាក់សហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ គ្រប់ក្រុង ស្រុកនៅក្នុងេខត្តរតនគិរីនេះផងដែរ ។
ថ្លែងក្នុងឱកាសនោះដែរ លោកថង សាវុនអភិបាលខេត្តបានមានប្រសាសន៍ថា បញ្ហាប្រឈមទាក់ទងទៅនឹងបទល្មើសព្រៃឈើកន្លងមក បានកាត់បន្ថយច្រើនហើយ ប៉ុន្តែមានមួយចំនួនក៏នៅមានការខ្វះខាត។
លោកបន្តថាការដឹកជញ្ជូនឈើខុសច្បាប់ជាបញ្ហាតូចតាចទេ តែការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ទើបជាបញ្ហាសំខាន់ ហើយស្មុកស្មាញ
លោកបានមានប្រសាសន៍បែបនេះ ក្នុងពីធីប្រកាសផ្ទេរសម្រួលភារកិច្ច នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដែលមានលោកកែប កត់ ជានាយខណ្ឌរដ្ឋព្រៃឈើរតនគិរី ចំណែកលោក វង្ស សុខសេរី ត្រូវទៅកាន់ជានាយខណ្ឌរដ្ឋបានព្រៃឈើមណ្ឌលគិរី វិញ។
បើតាមការបញ្ជាក់ របស់លោកអភិបាលខេត្ត ការកាប់ទន្ទ្រានព្រៃឈើយកដីជាបញ្ហាធំ ដូច្នេះលោក សំណូមពរដល់មន្ទីរពាក់ព័ន្ធ សមត្ថកិច្ចមូលដ្ឋានទាំងអស់ ពិសេសនាយខណ្ឌរដ្ឋបាលព្រៃឈើដែលទើបប្រកាសតែងតាំងថ្មី ត្រូវជម្រុញអោយផ្នែករដ្ឋបាលព្រៃឈើ ក៏ដូចជាសង្កាត់រដ្ឋបាលព្រៃឈើ ដែលនៅជិតផ្ទាល់ជាមួយមូលដ្ឋាន ធ្វើយ៉ាងណាផ្តល់ព័ត័មានអោយបានទាន់ពេលវេលា កុំទុកដល់មានទ្រង់ទ្រាយធំទៅហើយទើបរាយការណ៍មកគណៈបញ្ជាការឯកភាពខេត្ត ចុះទៅដោះស្រាយនោះ ៕
ដោយ៖ អ៊ុចសាវុទ្ធ