ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា នេះ ព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ប្រទានរង្វាន់ដល់ដល់កីឡាករអុំទូកដែលទទួលបានជ័យជំនៈក្នុងការប្រណាំងទូកអស់រយៈពេល៣ថ្ងៃកន្លងមកនេះក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។
នៅរាត្រីបញ្ចប់ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងប្រទានរង្វាន់ដល់កីឡាករអុំទូកនៅថ្ងៃចុងក្រោយនៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ។
ព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ គឺបានទាក់ទាញបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី។ ទន្ទឹមនឹងនេះដែរ គឺបានបង្ហាញអោយកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍បរទេសបានឃើញនិងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លាបំផុតរបស់ជាតិយើងផងដែរ។
សូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាពនៅក្នុងប្រទេស និងអរគុណអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យដ៏មហោឡាប្ញក្សនេះ។
សម្តេចតេជោ សូមជូនពរ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕ចេស្តា