ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក បានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសរុបប្រមាណ៤,៥លាននាក់ ។
របាយការណ៍បូកសរុបសភាពការណ៍ និង កិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា នេះ បង្ហាញថា ទន្ទឹមនោះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានខិតខំប្រឹងប្រែងពង្រឹងវិធានការសន្តិសុខនិងដោះស្រាយរបៀបរៀបរយ និង សម្រួលការកកស្ទះ ប្រកបដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ៕
...
ដោយ៖ ចេស្តា