នារី​វ័យក្មេង​គិត​ខ្លី​ផឹកស្រា​ស្រវឹង​លោតទឹក​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​

ចែករំលែក៖

​ភ្នំពេញ​៖​ នារី​ម្នាក់​វ័យ​ប្រហែល​ជាង​20​ឆ្នាំ​ម្នាក់​បាន​ផឹកស្រា​ ស្រវឹង​រួច​ដើរមក​លោក​ទឹក​សម្លាប់​ខ្ល​ន​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​ប៉ង​ធ្វើ​អត្ត​ឃា​ដ​ខ្លួនឯង​ តែ​មិន​បាន​សម្រេច​ តែ​ត្រូវ​អ្នក​នៅ​ជិត​កន្លែង​កើតហេតុ​ឃើញ​ក៏​នាំ​គ្នា​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។​

IMG-20151202-WA0003

​ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី​ ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាង​មុខ​ព្រះ​បរមរាជវាំង​ ស្ថិត​ក្នុង​សង្កាត់​ ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​នារី​ម្នាក់​វ័យ​ប្រហែល​ជាង​20​ឆ្នាំ​ម្នាក់​ និង​មាន​សភាព​ស្រវឹង​ជោកជាំ​ បាន​ដើរ​ចេញពី​សួនច្បារ​ខាង​មុខ​ព្រះ​ប​រម្យ​រាជវាំង​សំដៅ​ទៅ​មាត់ទន្លេ​ហើយ​ចុះ​ទៅ​ក្នុង​ទឹក​ប៉ង​សម្លាប់​ខ្លួន​ ដោយ​លោត​ពីលើ​មាត់​ជ្រាំង​ទន្លេ​ចុះ​ក្នុង​ទឹកទន្លេ​មុខ​ព្រះ​ប​រម្យ​រាជវាំង​ ពេល​ដែល​ឃើញ​ហេតុការណ៍​នេះ​ភ្លាម​អ្នក​ដែល​មក​ អង្គុយ​លេង​នៅ​ជិត​កន្លែង​កើតហេតុ​ក៏​នាំ​គ្នា​ចុះ​ជួយ​ស្រង់​ឡើង​មក​លើគោក​វិញ​បាន​ទាន់​ពេលវេលា​ ហើយ​បាន​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​អោយ​យក​នារី​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ នារី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​នោះ​គឺ​មិន​មាន​អ្នក​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ហើយ​នៅ​ក្នុង​ខ្លួន​ក៏​គ្មាន​លិខិត​ស្នាម​ ឬ​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ផង​ដែរ​ ហើយ​ក៏​មិនដឹង​ពី​មូលហេតុ​ដែល​ធ្វើ​អោយ​នាង​ចង់​សម្លាប់​ខ្លួន​នោះ​ដែរ​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ហើយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សាច់ញាតិ​ ដើម្បី​ប្រគល់​ ទៅ​ក្រុម​គ្រួសារ​វិញ​និង​បាន​សួរនាំ​អំពី​មូលហេតុ​នៃ​ការ​ប៉ង​សម្លាប់​ខ្លួន​នេះ​ផង​ដែរ​៕​

IMG-20151202-WA0002

IMG-20151202-WA0001

IMG-20151202-WA0000

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print