ប៉ោយប៉ែត៖ ព្រះគ្រូចៅអធិការវត្តនិមិត្តសុធារាមហៅវត្តកូនដំរី បានចាប់ផ្សឹកព្រះសង្ឃមួយអង្កបន្ទាប់ពីធ្វើសកម្មភាពចាក់ ស្រីស្នេហ៌ជាច្រើនដែកឆាប់បណ្ដាលរងរបួសធ្ងន់។
ហេតុការដែលផ្សឹកព្រះសង្ឃអង្កនោះធ្វើឡើងនៅវេលាម៉ោង១០និង២៤នាទីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៨នៅនិងវត្តនិមិត្តសុធារាមហៅវត្តកូនដំរីឋិតភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបន្ទាប់ពីធ្វើសកម្មភាពចាក់ស្រ្តីរងគ្រោះ។
ជនសង្ស័យដែលចៅអធិការវត្តចាប់ផ្សឹកមានឈ្មោះទន់ សាវនភេទប្រុសអាយុ៥២ឆ្នាំជាបុរសពោះម៉ាយកូន១នាក់ស្នាក់នៅភូមិ១សង្កាត់ព្រះពន្លាក្រុងសេរីសោភណ្ឌ័ ចំណែកស្ត្រីរងគ្រោះមានឈ្មោះឡេង ផល្លាអាយុ៤២ឆ្នាំជាស្រី្តមេម៉ាយកូន៤នាក់មុខរបអាជីវករកស៊ីវេប្រាក់រស់នៅភូមិ/សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតរងរបួដធ្ងន់បញ្ជូនទៅសង្គោះប្រទេសថៃ។
បើយោងតាមការសួរនាំជនសង្ស័យខាងលើបានប្រាប់ថាបានទំនាក់ទំនងស្រ្តីរងគ្រោះរយះពេល៥ឆ្នាំមកហើយតាំងពីខ្លួនបួសនៅវត្តផ្សារកណ្ដាល។ជនសង្ស័យបញ្ជាក់ថា:កាលពីខ្លួននៅបួសក្នុងវត្តផ្សារកណ្ដាលបានរយះពេលបីវស្សាក៏បានសឹក ដោយសារតែសេចក្ដីស្នេហានាងខាងនិងបានជួលផ្ទះរស់នៅជាមួយគ្នាមួយរយះក៏បែកបាក់គ្មាទៅវិញ។បន្ទាប់ពីចែកផ្លូវជនសង្ស័យបានបួសជាសង្ឃម្ដងទៀតនៅនិងវត្តស្វាយចាស់ក្នុងភូមិកំពុងស្វាយសង្កាត់ព្រះពន្លាខេត្តបន្ទាយមាមជ័យ តែមានការទុំនាក់ទំនងស្រីខាងលើតាមទូរសព្ទ័សារជាថ្មីនិងបានសន្យាស្បថស្បែថាព្រមយកគ្នាជាគូអនាគត់។ ***សង្ស័យបន្ថែមថានៅថ្ងៃកើតហេតុ កាលពីយប់ថ្ងៃទី២៣ខែឆ្នាំដដែលខ្លួន(ជនដៃដល់)បានសាងសងនិងស្ត្រីរងគ្រោះតាមរយះទូរសព្ទម្ដងមកហើយពីរឿងស្នេហា លុះព្រឹកឡើបានណាតជួបគ្នាពីទីតាំង ក្នុងនោះបានរើសយកទីតាំកើតហេតុព្រោះជាកន្លែងស្ងាត់ ក្រោយពីការណាត់ខ្លួន(ជនដៃដល់)បានជិះរថយន្តឈ្នួលពីវត្តស្វាយចាស់ក្នុងខេត្តបន្ទាយមានជ័យមកជួបស្រីស្នេហ៏នៅចំណុចអាងកំសាន្តអូរខាយដន ក្រោយពីការណាត់ជួប ខ្លួនបានទូរសព្ទ័ទៅខាងស្រី ពេលនោះខាងស្រីបានបើករថយន្តមកខ្លួនឯដើម្បីមកជួប។ក្រោយពីការជួបគូរស្នហ៏ខាងព្រះសង្ឃនិងស្ត្រីបានទៅអង្គុយក្នុងរថយន្តរបស់ស្ត្រីរងគ្រោះ និុយាយសាងសងគ្មាពីរឿងស្នេហាតែខាងស្រីបដិសេធន៏មិនព្រមធ្វើជាប្រពន្ធធ្វើឲ្យខាងប្រុសខកចិត្តហើយឆ្លើយថាស៊ូស្លាប់ក៏ទាយដែកឆាបពីថង់យាមចាក់សម្លាប់ តែដោយខាងស្រីស្រែកឆោឡោផ្អើលអ្នកភូមិជួយអន្តរាគម៏តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានអន្តរាគមន៏ចាប់ឃាត់ខ្លួនសួនាំនិងបញ្ជូនមកវត្តខាងលើដើម្បីផ្សឹកក្រោយពីផ្សឹករូចរាល់បានកសាងសំណុំរឿងបញ្ជូនទៅស្នការដើម្បីចាត់ការតាមផ្លូវច្បាប់។យ៉ាងណាអ្នកព័ត៏មានមិនអាចសុំការបំភ្លឺពីស្រ្តីរងគ្រោះបានឡើយ។វណ្ណា