ខេត្តព្រះសីហនុ ៖ វេលាម៉ោងជាង២រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ នៅតាមផ្លូវមុខកំពង់ផែម្តុំជិតអង្គភាពអគ្គីសនីខេត្ត មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តកុងតឺនរ័១គ្រឿងម៉ាកPETENLILT ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A-1791 អ្នកបើកបរមិនស្គាល់អត្តញ្ញាណ(គេចខ្លួន) មានទិសដៅ ស្របគ្នាពីកើតឆ្ពោះទៅលិច ។
សាក្សីថា នៅពេលមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងបើកមកដល់ចំណុចកើតហេតុ រថយន្តបានកៀរម៉ូតូ១គ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1M-8001 អ្នកបើកបរឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកហាងចិន រងរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់ទៀត ២-ឈ្មោះ ដុត ស្រីម៉ៅ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកហាងចិន ( ស្លាប់ ) ៣-ឈ្មោះ ស៊ាង លីណា ភេទស្រីអាយុ១៥ឆ្នាំ មុខរបរបុគ្គលិកហាងចិន ។ អ្នកទាំង៣នាក់ មានទីលំនៅភូមិ៣សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួន ប៉ុន្តែក្រោយមកត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ឃាត់ ខ្លួន ប៉ុន្តែរកមិនឃើញ ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថតកិច្ចយកមករក្សារទុកនៅការិយាល័យចរាចរណផ្លូវគោករងចាំដោះស្រាយ តាមនិតិវិធី ៕ ឆ្លាម សមុទ្រ
...