បើកលឿនខ្វះការប្រុងប្រយ័ត្នងោកមួយភាំងរ៉េចង្កូតធ្លាក់ចូលស្រះចិញ្ចឹមត្រី

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទាំងងងុយដេកងោកមួយភាំងរ៉េចង្កូតបុកបង្កោលរបាំងផ្លូវធ្លាក់ចូលស្រះចិញ្ចឹមត្រីលិចបាត់តែម្តង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ៍០៥រោចខែកត្តិកឆ្នាំចព.ស២៥៦២ត្រូវនឹងថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង០៣និង១៥នាទីត្រង់ចំណុចមុខផ្ទះសុខតាយលើផ្លូវជាតិលេខ៥ភូមិឌួង សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឺរថយន្តបង្កគ្រោះថ្នាក់ចរាចរ៍ដោយខ្លូនឯងបើករថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-2788ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងបើកបរដោយឈ្មោះ ស៊ុន ភា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបឹងខ្នារឃុំបឹងខ្នារស្រុកបាកានខេត្តពោធិ៍សាត់លុះមកដល់កន្លែងកើតហេតុក៏បានរ៉េចង្កូតបុកបង្គោលថ្មរបាំងផ្លូវហើយជ្រុលចង្កូតទៅចូលស្រះត្រីរបស់ឈ្មោះ ហ៊ិន គឹមវ៉ា ភេទស្រី អាយុ៦០ឆ្នាំស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តែម្តង ។

សមត្ថកិច្វបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពុំបង្កអោយមានអ្នកណារងរបួសឬបាត់បង់អាយុជីវិតនោះទេ គ្រាន់តែខូចសម្ភារៈក្នុងស្រះត្រី និងរថយន្តហើយបាក់បង្គោលរបាំងផ្លូវអស់ចំនួន៣ដើមតែប៉ុណ្ណោះ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីអ្នកបើកបរងងុយដេក និងការបើកបរលឿនមិនមានការប្រុងប្រយ័ត្នទើបបង្កការគ្រោះថ្នាក់បែបនេះ។ ក្រោយកើតហេតុខាងភាគីរថយន្តបានធ្វើការសម្របសម្រួលចេញសំណងការខូចខាតដល់ភាគីស្រះត្រីនិងជួជុលបង្គោលផ្លូវបញ្ចប់រឿងតែម្តងនៅកន្លែងកើតហេតុ៕ធឿន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print