ខេត្តសៀមរាប: ស្ត្រីម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួ នស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ ចចុះមកធ្វើការពិនិត្យ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ ង៣ទៀបភ្លឺថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៧ ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សុត ហែម ហៅក្រៅល័ក្ខ ភេទស្រី អាយុ២៣ឆ្នាំ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ហើយត្រូវបានកម្លាំងសមត្ថកិច្ចកា រិយាល័យបច្ចេកទេស បានចុះមកពិនិត្យសាកសពឃើញថា ចង.កស្លាប់ដោយខ្លួនឯងពិតមែន មិនមានពាក់ព័ន្ធបទល្មើសអ្វីទេ។ ចំណែកមូលហេតុ បណ្តាលមកពីមានវិបត្តិផ្លូវចិត្ ត(ប្រច័ណ្ឌ)។
ក្រោយពីសមត្ថកិច្ចពិនិត្យសពរួច បានធ្វើកំណត់ហេតុប្រគល់សពឲ្យសា ច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ប៊ុ នរិទ្ធី