ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅកន្លែងបុគ្គលិកដេកក្នុងរោងពុម្ភខោអាវ យីហោ យន់ណា កាលពីវេលា ម៉ោង១២និង ៣០នាទី ថ្ងៃទី ២៧ ខែ វិច្ចិការ ឆ្នាំ២០១៨ នៅភូមិ វត្តរាជបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ សេង សុជាតិ អាយុ ៤៥ឆ្នាំ មុខរបរជា យោធាឈរជើងនៅ ចំណុចអូរកូនតឹង ក្នុងភូមិ ត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
តាមការបំភ្លឺ ពីប្រពន្ធសព ឈ្មោះ តេង ស្រី អាយុ ៣៨ឆ្នាំ ជាបុគ្គលិក រោងពុម្ភខោអាវយីហោ យន់ណា បានប្រាប់សមត្ថកិច្ចថា ប្ដីរបស់ខ្លួន មានជំងឺ បេះដូងរីក និងហើមសួត ធ្ងន់ធ្ងរ ធ្លាប់បានដេកសំរាកនៅមន្ទីពេទ្យបង្អែក ខេត្តសៀមរាប ប៉ុន្ដែរបានចេញពីពេទ្យ កាលពីថ្ងៃទី១៤ ខែវិច្ចិការ ឆ្នាំ២០១៨ រួចបានសំរាកនៅកន្លែងធ្វើការរោងពុម្ភខោអាវយីហោ យន់ណាជុំគ្នា។
ក្រោយពីសមត្ថកិច្ចចុះធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថា សពពិតជាដេកស្លាប់ ពិតប្រាកដមែន ពុំមានអំពើឃាត កម្មនោះទេ រួចក៏ប្រគល់សាកសពអោយប្រពន្ធចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី