ក្មេងស្រីចងករសំលាប់ខ្លួនឯងដោយវិបត្តិផ្លូវចិត្ត

ចែករំលែក៖

ខេត្តសៀមរាប: ស្ត្រីម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៧​ ភូមិ​ភ្ញាជ័យ​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សុត​ ហែម​ ហៅក្រៅល័ក្ខ​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ បានធ្វើអត្តឃាត​ចង.ក​ សម្លាប់ខ្លួន ហើយត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យបច្ចេកទេស​ បានចុះមកពិនិត្យសាកសពឃើញថា​ ចង.កស្លាប់ដោយខ្លួនឯងពិតមែន​ មិនមានពាក់ព័ន្ធបទល្មើសអ្វីទេ។ ចំណែកមូលហេតុ បណ្តាលមកពីមានវិបត្តិផ្លូវចិត្ត(ប្រច័ណ្ឌ)។
ក្រោយពីសមត្ថកិច្ចពិនិត្យសពរួច បានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print