កាន់តែកក្រើករឿងផលិតករ ហៅតារាសម្តែងឡើងគ្រែតម្លៃ៥០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ មិនបានមួយថ្ងៃក្រោយពីការបង្ហោះសាររបស់តារាសម្តែង វ៉ាន់ ម៉ូនីកា ដែលបានរៀបរាប់អំពីផលិតករម្នាក់ហៅនាងទៅដេកក្នុងតម្លៃ៥០ដុល្លារអាមេរិកនោះ ស្រាប់តែអ្នកដឹកនាំសម្តែងជើងចាស់ លោក ជា ឈីម ចេញមុខបញ្ជាក់រឿងនេះជាសាធារណៈ។ ក្រោយចេញមុខច្រានចោលដំណឹងនេះកាន់តែធ្វើឲ្យជម្លោះពាក្យសម្តី និងការហែកកេរគ្នាកាន់តែធំឡើងៗ។

គេចាំបានថាមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពី តារាសម្តែងស្រី នាង វ៉ាន់ ម៉ូនីកា បានទម្លាយសារហូរហែមួយក្រោយពីនាងត្រូវបានអ្នកដឹកនាំសម្តែងម្នាក់ព្យាយាមលួងលោមឲ្យទៅដេកជាមួយជាថ្នូរនឹងទឹកប្រាក់៥០ដុល្លារអាមេរិក និងឲ្យចូលរួមសម្តែង។ សារមិនបញ្ចេញឈ្មោះផលិតករប៉ុន្តែនាងបានបង្ហើបចំណងជើងភាពយន្តមួយដែលត្រៀមចេញថតនៅពេលខ្លាងមុខគឺរឿងបេះដូងតែមួយ ដែលធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈផ្ទុះចេញជាពាក្យចចាមអារ៉ាមលឺដល់ត្រចៀកផលិតករ និងជាអ្នកជំនាញថតជើងចាស់លោក ជា ឈីម។ ពាក្យតិះដៀល ឌឺដងផ្លែផ្កា និងប្រមាថនេះបានដុតកម្តៅផលិតកររូបនេះបញ្ចេញសារវិញភ្លាមៗតបទៅតារាសម្តែងវ៉ាន់ ម៉ូនីកា។ លោកលើកឡើងថា ជា ឈីម បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកលោកវិញថា «ខ្ញុំបា​ទ​ឈ្មោះ​ជាឈី​ម​ជា​ផ​លិ​ត​ករ​នឹ​ង​ជា​ C​​​​am​e​r​a​m​a​nក្នុ​ង​អា​ជី​ព​សិល្បៈ​ជា​ង​៣០ឆ្នាំ​ម​កហើ​យ​បើ​ទោះ​បី​ជា​មិន​ល្បី​ល្បា​យ​អី​អ​ស្ចារ្យ​ក៏​ប៉ុ​ន្តែ​ខ្ញុំ​មា​នកេ​រ្តិ៍​ឈ្មោះខ្លះ​ៗ​ដែ​រ​ ​​អ្ន​ក​ទាំ​ង​អស់​គ្នា​អា​ច​សួ​រ​តា​​រា​ ​មួ​យ​ណាក៏​បា​ន​ដែ​រថា​តើដើ​ម្បី​ប្ដូ​រ​យ​ក​ភា​ពល្បី​ល្បា​ញត្រូ​វ​ ​តែ​ប្ដូ​រ​ខ្លួ​ន​ជា​មួ​យខ្ញុំ​ជា​ឈី​ម​មែ​ន​​ទេ »។​ លោកបានសង្កត់ធ្ងន់ថា ​ ប្រុ​​ស​ណា​ដែ​ល​​ថា​​មិ​​ន​ចេះខូ​ច​ខិ​ល​ ​​ប្រ​សិ​ន​បើ​​ជា​ខ្ញុំ​ច​រ​ចា​ឡើ​ង​គ្រែ​ ​ជា​មួយ​ស្ត្រី​ឈ្មោះ​ក​ ​ក្នុ​ង​តំលៃ២០០ដុល្លារ​ ​តែ​ខ្ញុំ​បែរ​ជា​ឱ្យគេ​តែ​៥០ដុល្លារ ​គឺ​​ខ្ញុំ​ជា​ម​នុស្ស​ថោ​ក​ទា​ប​ ​តែ​ក្នុ​ង​ក​រ​ណី​នេះមិ​ន​ទា​ន់​បា​ន​ឡើ​ង​លើ​គ្រែជា​មួ​យ​គ្នាផ​ង​ ​តើ​ថោ​ក​ទា​បដែ​រ​​រឺ​ទេ​។

វ៉ាន់ ម៉ូនីកា បានលើកឡើងថានាងមិនចង់បានចំណាប់អារម្មណ៍អ្វីនោះទេ ហើយការណ៍ដែលផលិតកររូបនេះបញ្ចេញសារតបនេះគឺជាការបរិហាកេរ្តិ៍នាង ហើយនាងស្នើឲ្យផលិតកររូបនេះបង្ហាញភស្តុតាងអំពីការចចារទាមទារតម្លៃខ្លួន២០០ដុល្លារនោះជាសាធារណៈ។

គួរបញ្ជាក់ដែរថាកន្លងមកក៏មានលេចចេញរឿងរ៉ាវអាស្រូវចេញពីក្រុមផលិតភាពយន្តមួយចំនួនថាអ្នកដឹកនាំភាពយន្តមួយំនួនតូចបានព្យាយាមអូសទាញតារាប្រុសស្រីមួយចំនួនយកទៅរួមដំណេកជាថ្នូរ នឹងការទទួលបានឱកាសចូលថតភាពយន្ត ឬការងារសិល្បៈមួយចំនួន រហូតដល់ថ្នាក់អាណាព្យាបាលជាច្រើនបានព្យាយាមរារាំងមិនឲ្យកូនចៅពួកគេចូលប្រឡូកក្នុងអាជីពសិល្បៈព្រោះតែបារម្ភខ្លាចជួបរឿងមិនល្អដូចនេះ។ ក្រៅពីនេះក៏លេចចេញដំណឹងថាតារាប្រុសស្រីមួយចំនួនតូចក៏បានស្ម័គ្រចិត្តបូជាកាយដល់ផលិតករជាថ្នូរនឹងការទទួលឱកាសទទួលបានការងារសិល្បៈផងដែរ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print