ប្រធានាធិបតីអ៊ុយក្រែនស្នើណាតូបញ្ចូននាវាចម្បាំងទៅកាន់សមុទ្រ​ Azov ​ជួយដល់អ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន​AFP បានផ្សាយថា ប្រធានាធិតីអ៊ុយក្រែន លោក​ Petro Poroshenko ​បានស្នើរដល់ ប្រទេសជាសមាជិកណាតូ ក្នុងនោះមាន អាល្លឺម៉ង់ បញ្ចូន នាវាចម្បាំង ទៅកាន់ដែនសមុទ្រ ​​ Azov ដើម្បីជួយដល់ទីក្រុង គីវក្នុងពេលដែលមាន បញ្ហា ប្រឈមមុខជាមួយរុស្ស៊ី ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍​ជាមួយសារព័ត៌មាន​Bild ​របស់អាល្លឺម៉ង់ ប្រធានាធិបតី អ៊ុយក្រែន បញ្ចាក់ថា​«អាល្លឺម៉ងគឺជាសម្ព័ន្ធមិត្ត ដ៏ជិតស្និតបំផុត របស់យើង ហើយយើងសង្ឃឹមថា បណ្តាប្រទេសជាសមាជិកណាតូ នឹងចូលរួមបញ្ចូន នាវា ចម្បាំង​ទៅកាន់ដែនសមុទ្រ Azov ដើម្បីជួយការពារសន្តិសុខ ដល់ ប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន​បានបញ្ចាក់ថា ពិតជារឿងត្រឹមត្រូវ ដែល​រុស្ស៊ីបានចាប់នាវាចម្បាំងអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងមក​។ នៅពេលនោះអ៊ុយក្រែន បាចចោទប្រកាន់រុស្ស៊ីថា​មានបំណងគ្រប់គ្រងដែនសមុទ្រ Azov ​ទាំងមូល​។ អ្វីដែលត្រូវធ្វើនាពេលនេះ គឺលោកខាងលិចសាមគ្គី ប្រឆាំងសត្រូវ។ លើសពីនេះទៅទៀត ប្រធានាធិបតីអ៊ុយក្រែន​រូបនេះ​ក៏បានអះអាងដែរថា អ៊ុយក្រែន​មិន​អាចទទួល​យកបានឡើយ​ ចំពោះទង្វើ​ឈ្លានពាន​របស់រុស្ស៊ី​នៅក្នុងតំបន់គ្រីមៀ តំបន់​ភាគខាងកើត​​ប្រទេសអ៊ុយក្រែន និងនៅតំបន់​សមុទ្រ Azov រីឯអាល្លឺម៉ង់វិញគួរ​តែសួរ​ខ្លួន​ឯងថា តើលោក ពូទីន នឹងធ្វើអ្វី​បន្តទៀត បើសិនជាយើងមិន​បញ្ឈប់លោកទេ​នោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​កន្លងទៅ អ៊ុយក្រែន​បានចោទប្រកាន់​រុស្ស៊ីថា បានបើកការបាញ់​ប្រហារ និងរឹបអូសនាវា​របស់ខ្លួន​ចំនួនបីគ្រឿង ព្រមទាំងចាប់​ខ្លួននាវិកជាច្រើន​នាក់ នៅក្នុងការប៉ះទង្គិចគ្នា​នៅឯច្រក​សមុទ្រ Kerch ស្ថិតនៅចន្លោះ​សមុទ្រខ្មៅ និងសមុទ្រ Azov នៃតំបន់ឧបទ្វីប​គ្រីមៀ។ មិនតែប៉ុណ្ណោះ ប្រឈមមុខ​នឹងរុស្ស៉ី អ៊ុយក្រែនបានប្រកាសដាក់ឱ្យ​ប្រើប្រាស់​ច្បាប់ អាជ្ញាសឹករយៈ​ពេល ៣០ថ្ងៃនៅក្នុងតំបន់។ ចំណែកឯ​អង្គការ​ណាតូវិញ បានបង្ហាញការ​គំាទ្រដល់រដ្ឋាភិបាល​ទីក្រុងកៀវ ដោយ​អំពាវនាវឱ្យទីក្រុង​ម៉ូស្គូ ដោះលែង​នាវិក ២៤នាក់ និងនាវាបីគ្រឿង​របស់អ៊ុយក្រែន​មកវិញ។
ប៉ុន្តែព្រមពេល​ជាមួយគ្នា ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បានចោទ​លោក Poroshenko កំពុងប្រើប្រាស់​សកម្មភាព​បង្ករឿងនៅសមុទ្រ Azov និងច្បាប់​អាជ្ញាសឹក ក្នុងចេតនាបង្កើន​ប្រជាប្រិយភាព​របស់ខ្លួន នៅមុខការបោះឆ្នោត​ក្នុងប្រទេសអ៊ុយក្រែន​នៅឆ្នាំ២០១៩ តែប៉ុណ្ណោះ៕ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print