ក្រុមជនភៀសខ្លួននៅតំបន់ព្រំដែនមិចស៊ីកូ កំពុងប្រឈមនៅវិបត្តិ ជាទ្រងទ្រាយធំ និងកង្វះគ្រប់យ៉ាង ។ កាលពីថ្ងៃទី ២៨ខែវិច្ឆិកា ក្រុមអ្នកឯកទេសរបស់អង្គការសហប្រជាជាតិ បានប្រមានថា ក្រុមជនភៀសខ្លួន មកពីតំបន់អាមេរិក កណ្តាល ចូលមកដល់ព្រំដែនអាមេរិក -ម៉ិចស៊ីកូ កំពុងប្រឈមនិងការគំរាមកំហែងកាន់តែខ្លាំងឡើង ។ដូច្នេះចាំបាច់ត្រូវតែមានវិធានការការពារក្រុមជនភៀសខ្លួនឲ្យបានល្អបំផុត ។ នៅក្នុងលិខិតរួមផ្ញើរទៅកាន់រដ្ឋាភិបាល បណ្តាប្រទេស Guatemala, Honduras ,Mexico និងអាមេរិក ក្រុមអ្នកឯកទេសរបស់អង្គការសហប្រជាជាតិ បានបញ្ចាក់ថា ក្រុមជនភៀសខ្លួនជាបុគ្គលងាយរងគ្រោះបំផុត ដោយប្រឈមនិងកង្វះការមើលថែសុខាភិបាល ទឹកផឹក អានាម័យ ស្បៀងអាហារ និងកន្លែងស្នាក់នៅ ។តាមក្រុមអ្នកឯកទេសបានលើកឡើងថា ជាជាងការបំប៉ោងភាពតានតឹង នឹងចងកំហឹង គំរាមកំហែង រដ្ឋាភិបាលបណ្តាប្រទេស ចាំបាច់ត្រូវតែដោះស្រាយដោយមានតម្លាភាព ទៅលើភាពក្រីក្រ អំពើហឹង្សា អសន្តិសុខ និង បំពុលបរិស្ថាន ដែលជាមូលហេតុ ចម្បងនាំឲ្យមានជនភៀសខ្លួនកាន់តែច្រើន ចូលទៅកាន់អាមេរិក ។ តាំងពី ពាក់កណ្តាលខែតុលាកន្លងមក ក្រុមជនភៀសខ្លួនបានចាប់ផ្តើម ធ្វើដំណើរ ផ្លូវវែងឆ្ងាយ រហូតដល់ទៅ៤.៣០០គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញពីទីក្រុង San Pedro Sula របស់ប្រទេស Honduras ទៅកាន់ ទីក្រុង Jijuana របស់ប្រទេសមិចស៊ីកូ ។ ភាគច្រើនជនភៀសខ្លួន មកពីបណ្តាប្រទេសស្ថិតនៅតំបន់ត្រីកោណភាគខាងជើងអាមេរិក កណ្តាល។ ក្រសួងមហាផ្ទៃមិចស៊ីកូ បានបញ្ចាក់ថា មកទល់ពេលនេះ មានមនុស្ស ជាង ៨០០០នាក់បានទៅដល់ព្រំដែនអាមេរិក ម៉ិចស៊ីកូ ។
ចំពោះស្ថានភាព ខាងលើ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានស្នើដល់ក្រសួងការពារជាតិអាមេរិកបង្កើនកម្លាំងការពារនៅតាមព្រំដែន ទប់ស្កាត់ជនខិលខូច ក្រុមភេរវកម្ម បន្លំចូលជាមួយជនភៀសខ្លួន បំផ្លាញសន្តិសុខសណ្តាបធ្នាប់ក្នុងសង្គម៕ ម្លិះ
![](http://nkdnews.com/wp-content/uploads/2018/11/89778F9F-9A7A-401B-9816-0E6A8CFEEF83.jpeg)