ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាតស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្ត បានបញ្ជាណែនាំអោយសមត្ថកិច្ចប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ សួស សីលា នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានបេីកយុទ្ធនាការ ដ៏ក្តៅគគុកមួយ ប្រេីពេលអស់ពេញមួយយប់ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៦ករណី ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន៩នាក់ ចាប់យកថ្នាំញៀនជាច្រើនមុខចំនួន១២២កញ្ចប់ និងថ្នាំញៀនផ្សេងៗជាច្រើនទៀត។
ករណីទី១ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង០០ៈ៥០នាទី ស្ថិតនៅក្រុមទី២ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុបង្ក្រាបបទល្មើសគ្រឿងញៀន១ ករណី ឃាត់ខ្លូនជនសង្ស័យ បាន១នាក់ឈ្មោះHUA.YUNJIAAN អាយុ៣៧ឆ្នាំជនជាតិចិន ភេទប្រុសមុខរបរធ្វើការអនឡាញ វត្ថុតាងដកហូតបាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់ ទូរស័ព្ទ១គ្រឿង។
ករណីទី២ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង១១ៈ៥៥ នាទី ស្ថិតនៅក្រុមទី១១ភូមិ១ សង្កាត់លេខ២ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណីទៀត ឃាត់ខ្លូនជនសង្ស័យ១នាក់ ឈ្មោះJin yoagnian ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ចាប់យកបានម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន១៤កញ្ចប់ ( ធំ១កញ្ចប់ តូច១៣កញ្ចប់) និង ទូរស័ព្ទ២គ្រឿង។
ករណីទី៣ ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨ម៉ោង ១៣:០០នាទី ស្ថិតនៅក្រុមទី៤ភូមិ២ សង្កាត់លេខ២ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណីទៀត ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះDe Xu ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ចាប់យកបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៩កញ្ចប់ធំ និងWY.ចំនួន៣គ្រាប់ ទូរស័ព្ទ១គ្រឿង។
ករណីទី៤ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ២១ៈ៤០នាទី ស្ថិតនៅក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុង បង្ក្រាបបទល្មើស គ្រឿងញៀនមួយករណី ឃាត់ខ្លូនបានជនសង្ស័យ១នាក់ឈ្មោះFAN Chao ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ចាប់យកបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៩កញ្ចប់ធំ ទូស័ព្ទ១គ្រឿង។
ករណីទី៥ ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ២១:៤០នាទី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លូនជនសង្ស័យ ១នាក់ឈ្មោះZhou.yangភេទប្រុសអាយុ២៥ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ចាប់យកបានម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន១៧.កញ្ចប់(K) ៨កញ្ចប់ (WY.២៦.គ្រាប់.(MDMA)៥គ្រាប់.កញ្ឆាមូរជាបារីហើយមានចំនួន៣ដើមទូស័ព្ទ១គ្រឿង។
ករណី៦ ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៨ ម៉ោង ៣:០០.នាទីរំលងអធ្រាត្រ ស្ថិតនៅក្រុមទី៩ភូមិ១សង្កាត់លេខ៣ បង្ក្រាបបទល្មើសគ្រឿងញៀន ២ករណីផ្សេងគ្នា តែជាក្រុមតែមួយ ដែលមានទីតាំងដូចខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់១.ឈ្មោះ Hua Zai២.ឈ្មោះ Chee Kiang ហើយក៏បន្ត ចូលឆែកឆេផ្ទះជួលនៅ សង្កាត់លេខ២ ឃាត់ខ្លូនបានជនសង្ស័យ បន្ថែម៣នាក់ទៀត
១.ឈ្មោះ Melvin Foo២.ឈ្មោះ.Da ren ៣.william Ricardo (អ្នកទាំង៥ ជាជនជាតិចិនម៉ាឡេស៊ី)
ចាប់យកបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៧៨កញ្ចប់ ថ្នាំសប្បាយចំនួន៦គ្រាប់ Wy៥គ្រាប់.កញ្ឆា១កញ្ចប់ធំ កញ្ចាប់កាហ្វេសង្ស័យជាសាធាញៀនចំនួន៨កញ្ចប់.ថ្នាំសប្បាយប្រភេទទឹក ចំនួន៣ដប ជញ្ជីងថ្លឹង១ និង ទូរស័ព្ទ៣គ្រឿង។
លោកស៊ុន សុផាត ស្នងការរងទទួលផែនបទល្មើស បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ មានការសម្របសម្រួលផ្នែកច្បាប់ ដោយមានការចូលរួមពីលោកហួត វិចិត្រព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុផងដែរ៕
ឆ្លាម សមុទ្រ