ហ្ស៊ីមបាវេប្រឈមនឹងវិបត្តិនយោបាយក្រោយរបបដឹកនាំរបស់លោក រ៉ូបឺត ម៉ូហ្គាបេ

ចែករំលែក៖

កាលពីថ្ងៃទី២៩​ខែវិច្ឆិកា ពលរដ្ឋ​ហ្ស៊ីបាវេរាប់ពាន់នាក់ បាននាំគ្នាដង្ហែរក្បួនធ្វើបាតុកម្មនៅទីក្រុង​ Harare ប្រទេស​ហ្ស៊ីបបាវេ  ប្រឆាំងរដ្ឋាភិបាល ក្រោមការតាមដាននឹងការពារ​យ៉ាងយកចិត្តទុកដាក់ពីកម្លាំងប៉ូលិស ។ នេះជាបាតុ​កម្ម លើកដំបូង ចាប់តាំងពី បាតុកម្មក្លាយជាហឹង្សា កាលពីខែសីហាកន្លងមក ។

ការធ្វើបាតុកម្ម ធ្វើឡើងដោយ គណបក្ស ប្រឆាំង​ MDC ​។ ក្រុមបាតុកម្ម បានប្រមូលផ្តុំគ្នា នៅទីក្រុង​ Harare ​ដោយសង្ហេរក្បួននៅលើផ្លូវសំខាន់ក្នុងរដ្ឋធានី​ ដោយមានស្លាបដា​ប្រឆាំង​រដ្ឋាភិបាល​។ ក្រុមបាតុករ បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ពីសេដ្ឋកិច្ច របស់ហ្ស៊ីមបាវេ ធ្លាក់ចុះយ៉ាងខ្លាំង ពលរដ្ឋត្រូវប្រឈមនឹងតម្លៃទំនិញឡើងថ្លៃខ្ពស់​ ក៏ដូចជាតម្លៃប្រេង មិនតែប៉ុណ្ណោះ ស្បៀងអាហារធម្មតា ដូចជា នុំប័ង ប្រេងឆា …ក៏ឡើងថ្លៃខ្ពស់ដែរ​។ ជាមួយគ្នានេះ ពលរដ្ឋហ្ស៊ីមបាវេ កំពុងតែរងការគំរាមកំហែង​ដោយគ្រោះអត់ឃ្លានបណ្តាលមកពី គ្រោះរាងស្ងួនអូសបន្លាយជាង ៦ខែកន្លងមក ។

គណបក្ស​ MDC ​បានចោទប្រកាន់ប្រធានាធិបតី  Emmerson Mnangagwa ​មានការកេងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពិខែកក្កដាកន្លងមក ។  ក្រុមបាតុករ បានបង្ហាញពីការគាំទ្រដល់ប្រធានគណបក្សMDCគឺលោក Nelson Chamisa ដែលជាគូរប្រជេងធំបំផុត​របស់ប្រធានាធិបតី  Mnangagwa ក្នុងការបោះឆ្នោត​នាពេលកន្លងមក​។

ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោត​ មានមហាបាតុកម្មកើតឡើង ប្រែក្លាយទៅជាងំពើហឹង្សា សម្លាប់មនុស្ស​៦នាក់ ។ ក្រុមបាតុករបានរារាំង​ការខិតខំរបស់ប្រធានាធិបតី Mnangagwa ​ដែលមានបំណង​ចងចាប់ផ្តើមដឹកនាំប្រទេសជាតិតាមបែបថ្មី ក្រោយរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតី  រ៉ូបឺត​ ម៉ូហ្គាបី ។ ក្រុមបាតុករ​ចោទប្រកាន់ ប្រធានាធិបតី បន្លំនៅក្នុងការបើឆ្នោត ។ចំណែកប្រធានាធិបតី ក៏បានចោទប្រកាន់គណបក្ស ប្រឆាំង បង្ករអំពើហឹង្សា បង្ករឲ្យមានភាពចលាចល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print