ភ្លើង​ប្រចណ្ឌ ប្តីកាប់ប្រពន្ធរយះក្បាលរួចគេចខ្លួនបាត់

ចែករំលែក៖

បាត់ដំបង ៖ ស្ត្រី​ម្នាក់បាន​រងគ្រោះ​រយះក្បាល បន្ទាប់ពី​ត្រូវ​ប្តី​កំណាចវាយ​ធ្វើបាប​ទាំង​កណ្តាល​យប់ ដែលកើត​ឡើង​ពី​ការ​ប្រចណ្ឌ​របស់​ស្វាមី ទើប​ប្រែ​ក្លាយទៅជា​អំពើហិង្សា​។
អំពើហិង្សាវាយប្រពន្ធរយះក្បាល​នេះ បានកើត​ឡើងកាលពីយប់ ថ្ងៃព្រហស្បតិ៍៧ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៨ស្ថិត នៅ​ភូមិ​ព្រៃ​ត្រឡាច ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រីខេត្តបាត់ដំបង។
មន្រ្តី្តនគរបាលស្រុក រុក្ខគិរី បានឲ្យដឹងថា ជនសង្ស័យជា​ប្តី​មានឈ្មោះ លី អាយុ៥២ឆ្នាំ រីឯ ប្រពន្ធ ឈ្មោះ ភួង ធី អាយុ៤៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។ បើតាម​ការរៀបរាប់​ពីកូនៗរបស់ស្រ្តីរងគ្រោះដែល​បាន​ដឹកបញ្ជូន​ម្តាយ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី បានប្រាប់សមត្ថកិច្ចថា អំពើហិង្សា​នេះ គឺ​ផ្តើមចេញពី​ឪពុក​ប្រចណ្ឌម្តាយទើបក្លាយជា​ទំនាស់​ទាំង​កណ្តាលយប់ និង​ឈានដល់​ការ​វាយតប់​គ្នាទៅវិញទៅមកតែម្តង ហើយដោយសារម្តាយកម្លាំងខ្សោយទើបធ្វើឲ្យឪពុកវាយ​ម្តាយ​រយះក្បាល​យ៉ាងដំណំ ទោះបីពួកនាងៗជាកូនររាំងមិនឲ្យមានហិង្សាក៏ដោយ ។
មន្រ្តីនគរបាលស្រុក រក្ខគិរីបានឲ្យដឹងទៀតថា មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់ ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល​ទៅហើយ ហើយបច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រកមុខ​បុរសប្រើហិង្សាលើប្រពន្ធនេះ​ដើម្បី​ចាប់ខ្លួនបញ្ជូនទៅតុលាការចាត់តាម​ផ្លូវច្បាប់៕ សហការី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print