នោះបែកធ្លាយហើយរឿង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានលួចចុះហត្ថលេខាជាមួយភាគីវៀតណាម ខេត្តដាក់ណុង អោយដឹកឈើពីខេត្តមណ្ឌលគិរី ឆ្លងទៅតាមច្រក៧៥១

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖  មានអ្នកស្វាមីភ័ក្រ្តពេញបេះដូងលើ សម្តេចតេជោ ហ៊ុន សែន ទុកជាទីគោរពដ៏ខ្ពង់ខ្ពស់  សូមលួចរាយការណ៍ជូនសម្តេចនូវរឿងពិត ដែល លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី  បានលួចចុះហត្ថលេខាជាមួយភាគីវៀតណាម លើលិខិតលេខ៣៧១/QD-គមបជ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ជាមួយចៅហ្វាយ ដាក់ណុង របស់ប្រទេសវៀតណាម អនុញ្ញាតិអោយមានសកម្មភាព ទិញដូរ នាំចូលទំនិញឈើ ពីខេត្តមណ្ឌលគិរី ទៅវៀតណាមតាមច្រក ៧៥១ ដោយគ្មានការឆ្លងកាត់ ឬអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ,ក្រសួងបរិស្ថាន ,គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ ,និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអោយភាគីវៀតណាមទុកចិត្ត និងគយប្រទេសវៀតណាមចេញច្បាប់បញ្ជាទទួលទិញឈើដោយស្របច្បាប់ពីកម្ពុជា ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី  បានលួចចុះហត្ថលេខាជាមួយភាគីវៀតណាម ធ្វើបំពានច្បាប់ទាំងស្រុងនូវច្បាប់ក្នុងប្រទេស ហើយឯកសារនោះត្រូវបានភាគីវៀតណាម ខេត្ត ដាក់ណុង ផ្ញើជូន ទៅ១-នាយកដ្ឋានពាណិជ្ជកម្ម ២-ទីបញ្ជាព្រំដែនខេត្ត ៣-នាយកដ្ឋានគយ ខេត្តដាក់ណុង និងទី៤-បណ្តាពាណិជ្ជករ នៅប្រទេសវៀតណាម។

  ក្នុងករណីនេះហើយទើបមានបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី លក្ខណះទ្រង់ទ្រាយធំ ជាក់ស្តែង ខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ ខេត្តត្បូងឃ្មុំឈានដល់ បង្ក្រាបក្នុងបទល្មើសជាក់ស្តែងនៅតំបន់អូរហុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងមាន សមត្ថកិច្ច អាជ្ញាធរ ជំនាញស្ថាប័នតុលាការ មួយកំផ្លុសជាប់ពាក់ព័ន្ធនិងសំណូកនិងបើកភ្លើងខៀវអោយវៀតណាមចូលកាប់ឈើ ដឹកជញ្ជូនឈើ លក្ខណះទ្រង់ទ្រាយធំនោះ។
  ពាក់ព័ន្ធឯកសារនេះនឹងត្រូវបង្ហាញការពិត ចៀសវាង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី  បានលួចចុះហត្ថលេខាជាភាគីវៀតណាមហើយ ប្រកែកថាមិនដឹង…???  ៕
ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print