ចំនួន​ពលរដ្ឋ​គាំទ្រ​ប្រធានាធិបតី​បារាំង​កើតឡើង​ខ្ពស់

ចែករំលែក៖

ចំនួន​ពលរដ្ឋ​បារាំង​គាំទ្រ​ប្រធានាធិបតី​ហ្វ្រាំង​ស័​រ​ ហូ​ឡែ​ន​ កើនឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ក្រោយ​ពេល​ដែល​លោក​បាន​អនុវត្តិ​គោលនយោបាយ​ប្រឆាំង​ភេរវកម្ម​យ៉ាង​ខ្លាំងក្លា​បំផុត​ បន្ទាប់​ពី​មានការ​វាយប្រហារ​នៅ​ទីក្រុង​បារី​ស​ប្រទេស​បារាំង​មក​។​

phap (3)

​តាម​ការ​ស្ទង់​មតិ​របស់​បណ្តាញ​ព័ត៌មាន​ Fiducial​ For​ Paris​ Match​ និង​Sud​ Radio​ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១​ ខែធ្នូ​ថា​ ចំនួន​ពលរដ្ឋ​ដែល​គាំទ្រ​ប្រធានាធិបតី​ហូ​ឡែ​ន​ កើតឡើង​ដល់​ទៅ​៥០​ភាគរយ​ ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ខែកក្កដា​ ឆ្នាំ​២០១២​ មក​ទល់​ពេល​នេះ​។​

​លទ្ធផល​ស្ទាប់ស្ទង់​មតិ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពលរដ្ឋ​៦២​ភាគរយ​ជឿជាក់​ទៅ​លើ​ប្រធានាធិបតី​ ហូ​ឡែ​ន​ ដែល​បានការ​ពារ​ផលប្រយោជន៍​របស់​បារាំង​បាន​យ៉ាង​ល្អ​។​ ពលរដ្ឋ​៣៨​ភាគរយ​និយាយ​ថា​ លោក​ហូ​ឡែ​ន​ បាន​និយាយ​ការ​ពិតជា​មួយ​ពលរដ្ឋ​និង​ពលរដ្ឋ​២៨​ភាគរយ​ចង់​ឲ្យ​លោក​ជាប់​ឆ្នោត​សារ​ជា​ថ្មី​ម្តងទៀត​នៅ​ឆ្នាំ​២០១៧​ ។​

​នៅ​មុន​ការ​វាយប្រហារ​ទី​ក្រុងប៉ារីស​ និង​វាយប្រហារ​ទៅ​លើ​ការ​សែត​ត្លុក​បារាំង​ ចំនួន​ ពលរដ្ឋ​គាំទ្រ​ប្រធានាធិបតី​ធ្លាក់​ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ ប៉ុន្តែ​ក្រោយ​ការ​វាយប្រហារ​ពលរដ្ឋ​បាន​គាំទ្រ​លោក​ច្រើន​ ពិសេស​ទៅ​លើ​គោលនយោបាយ​សន្តិសុខ​ និង​វាយប្រហារ​ទៅ​លើ​ក្រុម​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print