(វិភាគព័ត៌មានអន្តរជាតិ)៖ ក្រុម​អ៊ិ​ឈ​ស្លា​ម​បង្កើត​រដ្ឋ​បញ្ចេញ​អាវុធ​សម្លាប់​រង្គាល​ក្រោយ​រុ​ស្ស៊ី​ប​ញ្ចូ​ន​កាំ​ ជ្រួ​ច​មី​ស៊ី​ល​S-400​ទៅ​កាន់​ស៊ី​រី​

ចែករំលែក៖

ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​ឱ្យ​ដឹង​ថា​ រុ​ស្ស៊ី​ មាន​គម្រោង​ប​ញ្ចូ​ន​អាវុធ​ធុន​ធ្ងន់​S-400​ ទៅ​កាន់​ប្រទេស​ស៊ី​រី​ ។​ ទទឹម​និង​នោះ​ក្រុម​ អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ក៏​បាន​ប្រកាស​ថា​ នឹង​ បញ្ចេញ​អាវុធ​សម្លាប់​រង្គាល​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​សម្រាប់​ទប់ទល​ជាមួយ​រុ​ស្ស៊ី​ ។​

1030805102កាំជ្រួចមីស៊ីលរុស្ស៊ីបញ្ជូនទៅកាន់ស៊ីរី

​នៅ​ក្នុង​សន្និសីទកាសែត​អ្នកនាំពាក្យ​ ក្រសួងការបរទេស​រុ​ស្ស៊ី​លោក​ Maria​ Zakharova​ បញ្ជាក់​ថា​ ក្រុម​អ៊ិ​ន​ស្លា​ម​ បង្កើត​រដ្ឋ​ IS​ និង​ក្រុម​បះបោរ​មួយ​ចំនួន​ នៅ​ស៊ី​រី​មាន​គម្រោង​ប្រើប្រាស់​អាវុធ​គីមី​ តបត​នឹង​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ ។​ ក្រសួងការបរទេស​ស៊ី​រី​បញ្ជាក់​ទៀត​ថា​ អាវុធ​គីមី​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​អ៊ិស្លា​ម​ បង្កើត​រដ្ឋ​ឬ​ក្រុម​ភេរវកម្ម​ដទៃ​ទៀត​ និង​ ធ្វើ​ឱ្យ​ស៊ី​រី​កាន់តែ​ធ្លាក់​ក្នុង​តំណាក់កាល​ គ្រោះថ្នាក់​បំផុត​ ។​ សកម្មភាព​ខាងលើ​ របស់​ក្រុម​IS​ កើតឡើង​ក្រោយ​ពេល​ រុ​ស្ស៊ី​ប​ញ្ចូ​ន​កាំជ្រួច​មី​ស៊ី​ល​S-400​ ទៅ​ កម្ទេច​ក្រុម​ IS​ ។​

​នៅ​ពេល​នេះ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ បាន​បង្កើន​ការ​ផលិត​អាវុធ​គីមី​ ។​ តាម​ ក្រុម​ចារកម្ម​រុ​ស្ស៊ី​បញ្ជាក់​ថា​ ក្រុម​ភេរវ​ កម្ម​បាន​បង្កើត​ក្រុម​ឯកទេស​ស្រាវជ្រាវ​ផលិត​អាវុធ​គីមី​។​ក្រុម​អាយ​អែ​សបាន​ ស្វែងរក​អ្នក​វិទ្យាសាស្ដ្រ​ជំនាន់​សា​ដាំ​ហូ​ ស៊េ​ន​សម្រាប់​ស្រាវជ្រាវ​ផលិត​អាវុធ​គីមី​។​

​ចំណែក​ក្រុម​ចារកម្ម​អា​មេ​រិ​ក​បញ្ជាក់​ ថា​ នៅ​ពេល​នេះ​ក្រុម​អ៊ិ​រ​ស្លា​ម​បង្កើតរ​ដ្ឋី​ នៅ​មិន​ទាន់​អាច​ផលិត​អាវុធ​គីមី​បាន​នៅ​ ឡើយ​ ។​ ប៉ុន្ដែ​អា​មេ​រិ​ក​ក៏​បាន​ប្រមា​ន​ថា​ ក្នុង​ពេល​អនាគត់​មិន​អាច​រារាំង​ការ​ផលិត​ អាវុធ​សម្លាប់​មនុស្ស​រង្គាល​របស់​ក្រុម​ IS​ បាន​ឡើយ​ ។​

​កន្លង​មក​មន្ដ្រី​ចារកម្ម​អា​មេ​រិ​ក​ និង​ អ៊ី​រ៉ា​ក់បាន​បញ្ជាក់​ថា​ ក្រុម​អ៊ិ​ក​ស្លា​ម​បង្កើត​ រដ្ឋ​មាន​សាខា​ទីតាំង​សម្ងាត់​ សម្រាប់​ ផលិត​គ្រាប់បែក​គីមី​សាស្ដ្រ​ ។​ ការ​ ប្រកាស​ខាងលើ​បង្កក្ដី​ព្រួយបារម្ភ​យ៉ាង​ ខ្លាំង​ពី​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​ ប្រើប្រាស់​គ្រាប់បែក​សម្លាប់​មនុស្ស​យ៉ាង​ ច្រើន​នោះ​ ។​

​ការ​ប្រកាស​ខាងលើ​របស់​ក្រុម​ចារកម្ម​ អា​មេ​រិ​ក​ដូច​ទៅ​នឹង​អ្វី​ដែល​នាយក​រដ្ឋ​ មន្ដ្រី​បារាំង​បាន​ប្រកាស​កាលពី​ពេល​កន្លង​ មក​ថា​ ក្រុម​អ៊ិ​ី​ស្លា​ម​បង្កើត​រដ្ឋ​អាច​នឹង​ ប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​ក្នុង​ពេល​ អនាគត​ ។​

​សារព័ត៌មាន​AP​ បាន​ដកស្រង់​ប្រភព​ ព័ត៌មាន​ពី​ក្រុម​ចារកម្ម​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​ ក្រុម​អ៊ិ​ា​ស្លា​ម​បង្កើត​រដ្ឋ​បាន​បង្កើត​ សាខា​ពិសេស​ក្នុង​គោលដៅ​ផលិត​អាវុធ​គី​មីន​ដោយ​ប្រើប្រាស់​អ្នក​វិទ្យាសាស្ដ្រ​ របស់​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​ ។​

​ចារកម្ម​អាម​រិ​កបាន​បញ្ជាក់​ថា​ សកម្ម​ ភាព​ខាងលើ​របស់​ក្រុម​ភេរវកម្ម​គឺជា​ក្ដី​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​របស់​ ពលរដ្ឋ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ ។​ រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​សង្ស័យ​ថា​ក្រុម​ភេរវកម្ម​ខាងលើ​អាច​ផលិត​បាន​ អាវុធ​គីមី​ជា​ច្រើន​រួច​មក​ហើយ​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ចារកម្ម​អ៊ី​រ៉ា​ក់​ក៏​បាន​ព្រមាន​ផង​ដែរ​ ថា​ការ​គ្រប់​ គ្រង​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​នឹង​ជួយ​ដល់​ក្រុម​ភេរវកម្ម​អាច​សាកល្បង​ អាវុធ​សម្លាប់​មនុស្ស​ជា​ច្រើន​បាន​យ៉ាង​ងាយស្រួល​ ។​

​នៅ​ពេល​នេះ​កម្លាំង​ទាហាន​អ៊ី​រ៉ា​ក់​ទទួល​ បានការ​ចែកចាយ​របាំងមុខ​ការពារ​ជាតិពុល​ពី​អាវុធ​គីមី​ខ្លាច​រង​ការ​វាយប្រហារ​ពី​ក្រុម​ភេរវកម្ម​ ។​

​ក្រុម​ចារកម្ម​អា​មេ​រិ​កបាន​ប្រកាស​ ព័ត៌មាន​ខាងលើ​ធ្វើ​ឱ្យ​ពិភពលោក​រស់នៅ​ មិន​បាន​ស្ងប់ស្ងាត់​ដូច​កាល​មុន​ទៀត​ឡើយ​ ដោយ​ចេះ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​មាន​ ការ​វាយប្រហារ​ភេ​វ​កម្ម​កើតឡើង​ដូច​ ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​កន្លង​មក​ ។​ មួយវិញទៀត​ ប្រសិនបើ​ក្រុម​ភេរវ​ករ​មាន​អាវុធ​គីមី​ នោះ​នឹង​អ្នក​ស្លាប់​កាន់តែ​ច្រើន​ឡើង​ពី​ មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។​

​នៅ​ពេល​នេះ​ដែរ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អឺរ៉ុប​បាន​បញ្ជូន​កម្លាំង​របស់​ខ្លួន​កៀក​ ស្មា​ជាមួយ​បារាំង​វាយប្រហារ​ទៅ​លើ​ក្រុម​ អ៊ិ់​ស្លា​ម​បង្កើត​រដ្ឋ​។​អង់គ្លេស​ក៏​បាន​ស្នើ​ សភា​ឱ្យ​ប​ញ្ចួ​ន​យន្ដហោះ​ចម្បាំង​ទៅ​វាយ​ក្រុម​IS​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ផង​ដែរ​ ។​

​កន្លង​មក​ថ្មីៗ​អា​ល្លឺ​ម៉​ង​បាន​បញ្ជូន​ ទាហាន​ប្រមាណ​ជា​១.២០០​នាក់​ ក្នុង​ ប្រតិបត្ដិការ​ប្រឆាំង​ក្រុម​IS​នៅ​ប្រទេស​ ស៊ី​រី​នេះ​មិនមែន​ជា​កងទ័ព​ប្រយុទ្ធ​ថ្មើរជើង​ នោះ​ទេ​ តែ​ជា​កងទ័ព​ក្នុង​ប្រតិបត្ដិការ​ ទ័ពអាកាស​ និង​ទ័ពជើងទឹក​ ។​ មន្ដ្រី​ជាន់​ ខ្ពស់​នៃ​កងទ័ព​អា​ល្លឺ​ម៉​ង់​បាន​ប្រាប់​សារព័ត៌​ មាន​ក្នុងស្រុក​ថា​ ការ​ដាក់​ពង្រាយ​កងទ័ព​ នេះ​នឹង​ចាប់ផ្ដើម​ធ្វើ​ នៅ​ក្នុង​ពេល​ឆាប់ៗ​ នៅ​ពេល​ណា​ដែល​ទទួល​បាន​នូវ​ការ​អនុម័ត​ជា​ផ្លូវការ​ពី​សំណាក់​សភា​អា​ល្លឺ​ម៉​ង់​ ។​

​ក្រោយ​ភេរវកម្ម​នៅ​ប៉ា​រី​ស​ អា​ល្លឺ​ម៉​ង់​ ដែល​ជា​ទូទៅ​តែងតែ​ចៀសវាង​មិន​ដាក់​ពង្រាយ​កងទ័ព​ទៅ​បរទេស​ បាន​យល់ព្រម​ ជា​គោលការណ៍​ជាមួយ​បារាំង​ថា​ នឹង​ចូល​ រួម​ក្នុង​ប្រតិបត្ដិការ​យោធា​ប្រឆាំង​នឹង​ក្រុម​ ជី​ហាត​ រដ្ឋ​អ៊ិ​រ​ស្លា​ម​នៅ​ស៊ី​រី​ ។​ ក៏​ប៉ុន្ដែ​នេះ​ គ្រាន់តែ​ជា​ការ​ព្រមព្រៀង​ជា​គោលការណ៍​ តែ​ប៉ុណ្ណោះ​ ហើយ​គម្រោង​ដាក់​ពង្រាយ​ កងទ័ព​ក្នុង​ប្រតិបត្ដិការ​នៅ​ស៊ី​រី​នេះ​ត្រូវ​ ឆ្លង​ការ​អនុម័ត​ពី​សំណាក់​គណៈរដ្ឋមន្ដ្រី​ អា​ល្លឺ​ម៉​ង់​នៅ​ថ្ងៃ​អង្គារ​ក្រោយ​ មុន​នឹង​ដាក់​ ជូន​ទៅ​សភា​ ។​ ដំណើរការ​នីតិវិធី​អស់​ ទាំងនេះ​ ទំនងជា​នឹង​មិន​ចោទ​ជា​បញ្ហា​ នោះ​ទេ​ ពី​ព្រោះថា​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ ចម្រុះ​របស់​លោកស្រី​អង់​ហ្គេ​ឡា​មែរ​កិល​ មាន​សំឡេង​ភាគច្រើន​លើសលុប​នៅ​ ក្នុង​រដ្ឋសភា​ ។​

យោង​តាម​មន្ដ្រីជាន់ខ្ពស់​ នៃ​កងទ័ព​អា​ល្លឺ​ម៉​ង់​ កងទ័ព​អា​ល្លឺ​ម៉​ង់​ នឹង​មិន​ចូលរួម​ក្នុង​ប្រតិបត្ដិការ​វាយ​ ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​ក្រុម​ជី​ហាត​ រដ្ឋ​អ៊ិស្លា​ម​នោះ​ទេ​ តែ​ចូលរួម​ក្នុង​ផ្នែក​ ភស្ដុ​ភា​ និង​ចារកិច្ច​តែ​បុ​ណ្ណោះ​ ។​ កងទ័ព​ អា​ល្លឺ​ម៉​ង់​ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​ក្នុង​ ប្រតិបត្ដិការ​នៅ​ស៊ី​រី​នេះ​គឺ​រួម​មាន​នាវាចម្បាំង​មួយ​គ្រឿង​ដែល​នឹង​អមដំណើរ​ ចាំ​ការពារ​នាវា​ផ្ទុក​យន្ដហោះ​របស់​បារាំង​ នៅ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ព្រមទាំង​ យន្ដហោះ​ស៊ើបការណ៍​ និង​យន្ដហោះ​ចាក់​ សាំង​ដើម្បី​ចាំ​ជួយ​គាំទ្រ​យន្ដហោះ​ចម្បាំង​ របស់​បារាំង​ ។​ យន្ដហោះ​ទាំងនេះ​អាច​ នឹង​ត្រូវ​ឈរជើង​នៅ​ក្នុង​ប្រទេស​ពីរ​គឺ​ទួ​រ​គី​ និង​ហ្ស​ក​ដា​នី​ ដែល​ជា​ប្រទេស​ជិតខាង​ របស់​ស៊ី​រី​ ៕​

isilក្រុមអិស្លាមបង្កើតរដ្ឋ បង្ហាញភាពខ្លាំងក្លា

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print