សិង្ហបុរី៖ តាមសេចក្ដីរាយការណ៍ ពីព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ា ហ្គេមលើកទី៨នៅប្រទេសសិង្ហបុរីកាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ បានឱ្យដឹង ថា អត្ដពលិកជនពិការកម្ពុជាទាំងអស់ ត្រូវបានគ្រូពេទ្យរបស់ប្រទេសសិង្ហបុរី ធ្វើការវាយតម្លៃប្រភេទពិការរបស់ពួក គេខុសគ្នាពីគ្រូពេទ្យប្រទេសកម្ពុជា និង គ្រូពេទ្យប្រទេសមីយ៉ាន់ម៉ាកាលពីប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៧កន្លង ទៅ ។
លោក ចាន់ វិចិត្រ អ្នកយកព័ត៌មាន ប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ១១និងជាអ្នក ទទួលបន្ទុករាយការណ៍ព័ត៌មានពាក់ព័ន្ធ ជាមួយសកម្មភាពនានារបស់អត្ដពលិក ជនពិការកម្ពុជានៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ជាក់ ថា អត្ដពលិកជនពិការកម្ពុជាទាំង៣០ នាក់ត្រូវគ្រូពេទ្យសិង្ហបុរីវាយតម្លៃសា ជាថ្មី ។
សម្រាប់កីឡាករ វ៉ាន វ៉ុន ម្ចាស់ មេដាយមាស៣គ្រឿងកាលពីព្រឹត្ដិ ការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៧នៅ ប្រទេសមីយ៉ាន់ម៉ា និងកីឡាករ ហេង សាវឿន ត្រូវបានគេវាយតម្លៃប្រភេទ ពិការ T54 ដូចគ្នា ។ ដោយឡែកប្រភេទ កីឡាហែលទឹកកីឡាករ ពេជ្រ ការ៉េ ស្ថិត ក្នុងប្រភេទពិការ S4 , អ៊ូ ផល្លា S10 ស្រ៊ាង លាភ S9 ។ ចំពោះកីឡាការិនី ២នាក់ទៀត គឺកីឡាការិនី ហ៊ុន ស្រីណាក់ និងកីឡាការិនី យី សុខចាន់ ស្ថិតក្នុង ប្រភេទពិការS9 ដូចគ្នា។ ចំណែកកីឡា ករ ឯក ញាន, សាមុទ្រ ឈុនពន់*និង កីឡាករ ហ៊ុន ស៊ឺន ស្ថិតក្នុងប្រភេទពិការ T53 ដូចគ្នា ។
គួររំលឹកថា នៅព្រឹកថ្ងៃដដែលនោះ ដែរទង់ជាតិ និងភ្លេងជាតិនៃព្រះរាជា ណាចក្រកម្ពុជាក៏បានបង្ហូតឡើងជាមួយនឹងទង់ជាតិបណ្ដាប្រទេសផ្សេងទៀត ដែលជាសមាជិកប្រទេសប្រជាជាតិ អាស៊ីអាគ្នេយ៍នៅលើទឹកដីប្រទេសសិង្ហបុរី ៕
ដោយ៖ សារីម