តុលាការ​កោះហៅ​តំណាង​ពលរដ្ឋ​៥​នាក់​ចូលរួម​សវនាការ​លើកគ្នា​ច្រើន​នាក់​មក​ទាមទារ​រហូត​ផ្ទុះ​ហិង្សា​

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ ប្រជាពលរដ្ឋ​ប្រមាណ​ ៣០០​នាក់​បាន​ទម្លុះ​ទ្វារ​មុខក្រោយ​របស់​ សាលាដំបូង​ខេត្ដរតនគិរី​បំណង​រំដោះ​ យក​តំណាង​របស់​ខ្លួន​ដែល​ត្រូវ​តុលាការ​ កោះហៅ​មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ ទំនាស់​ដីធ្លី​ ។​

រតនគីរី១

​ការ​ផ្ទុះ​ហិង្សា​នេះ​បាន​កើតឡើង​នៅ​ រសៀល​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ តុលាការ​បាន​កោះហៅ​តំណាង​៥​រូប​ តែ​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​មក​ពី​ភូមិប​រឡ​យ​ ឃុំ​កិៈ​ចុង​ ស្រុក​បរ​កែវ​ ខេត្ដ​ រតនគិរី​បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ដរតនគិរី​ដើម្បី​ទាមទារ​យុត្ដិធម៌​ករណី​វិវាទ​ដីធ្លី​ជាមួយ​លោក​ហ៊ា​ង​ សុ​ជាតិ​ដែល​កើត​ឡើងជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ។​

​បើ​តាម​លោក​ សុ​ន​ សាក់​ អាយុ​៦០​ ឆ្នាំ​ ជនជាតិ​ខ្មែរ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ ប្រមាណ​៣០០​នាក់​ប្រាប់​ឱ្យ​ដឹង​ថា​ ពួក​ គាត់​មក​ជួបជុំ​គ្នា​នៅ​មុខ​តុលាការ​ព្រឹក​ នេះ​គឺ​បន្ទាប់​ពី​តំណាង​ពួក​គាត់​៥​នាក់​ ត្រូវ​បាន​មន្ដ្រី​តុលាការ​កោះ​អញ្ជើញ​ឱ្យ​ ចូលរួម​សវនាការ​ ។​ លោក​ថា​គោលបំណង​ ពួក​គាត់​សុំ​ឱ្យ​ស្ថាប័ន​តុលាការ​ផ្ដល់​ ភាព​យុត្ដិធម៌​ព្រោះ​ពួក​គាត់​រស់នៅ​លើ​ដី​នេះ​ តាំងពី​ឆ្នាំ​២០០៦-២០០៧​ មក​ម្ល៉េះ​ ស្រាប់តែ​លេចមុខ​លោក​ ហ៊ា​ង​ សុ​ជាតិ​ តាម​រយៈ​មេធាវី​បាន​ដាក់​ពាក្យបណ្ដឹង​ ទៅ​តុលាការខេត្ដ​ដើម្បី​ទាមទារ​យក​ដី​ មាន​វិវាទ​នេះ​ ។​

​លោក​ ឆាយ​ ធី​ អ្នកសម្របសម្រួល​ សមាគម​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដរតនគិរី​ ប្រាប់​ឱ្យ​ដឹង​ថា​ ករណី​រឿង​ទំនាស់​ដីធ្លី​ ខាងលើ​នេះ​កន្លង​មក​ប្រជាពលរដ្ឋ​នៅ​ តំបន់​ខាងលើ​សុំ​អន្ដរាគមន៍​ផ្នែក​ច្បាប់​ មក​ខាង​លោក​ ។​ លោក​បញ្ជាក់​ឱ្យ​ដឹង​ ទៀត​ថា​មន្ដ្រី​សមាគម​អា​ដ​ហុ​កបាន​ចុះ​ ស៊ើបអង្កេត​លើ​រឿង​ទំនាស់​ដីធ្លី​នៅ​តំបន់​ខាងលើ​ព្រមទាំង​បាន​ដាក់​មេធាវី​ការ​ ពារ​ក្ដី​ជូន​ពួក​គាត់​ហើយ​ប្រជាពលរដ្ឋ​ មក​តវ៉ា​នេះ​ចំនួន​២​លើក​រួច​មក​ហើយ​ ។​

​តំណាង​ប្រជាពលរដ្ឋ​ទាំង​៥​នាក់​នោះ​ចូលរួម​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​តែ​ចំនួន​៣​នាក់​ទេ​ ដោយ​ ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ​និង​ម្នាក់​ ទៀត​បាន​ចាក​ចេញពី​ភូមិ​មិនដឹង​ទៅ​រស់​ នៅ​កន្លែង​ណា​ ។​

​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ ពលរដ្ឋ​ដែល​បាន​សម្រុកចូល​ទៅ​តុលាការ​ បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ដដែល​ថា​ ប្រសិនបើ​មិន​មានការ​ដោះ​លែង​ តំណាង​របស់​ខ្លួន​នោះ​ទេ​ ពួក​គាត់​នឹង​នាំ​*​ គ្នា​បោះ​តង់​សម្រាក​នៅ​មុខ​តុលាការ​ រហូត​ដល់​មានការ​ដោះ​លែង​តំណាង​ ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​រួច​ឃាត់​ ខ្លួន​នេះ​ ។​

​រហូត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​២​ ខែធ្នូ​ គេ​ ពុំ​ទាន់​ឃើញ​ក្រុម​អ្នក​តវ៉ា​បាន​បំបែក​គ្នា​ ទៅ​លំនៅ​ឋាន​នោះ​ទេ​ ហើយ​ប្រជា​ពល​ រដ្ឋ​ខ្លះ​បាន​នាំ​គ្នា​ក្រាលកន្ទេល​ចង​មុង​ រៀបចំ​ហូប​បាយ​នៅ​មុខ​សាលាដំបូង​ខេត្ដ​។​

​ជុំវិញ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​និង​ ការ​ឃាត់ខ្លួន​តំណាង​ពលរដ្ឋ​ខាងលើ​នេះ​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​រក​ការ​ ពន្យល់​ពី​មន្ដ្រី​តុលាការ​បាន​ទេ​នៅ​ល្ងាច​ ថ្ងៃ​ទី​២​ ខែធ្នូ​ ។

គួរ​បញ្ជាក់​ថា​ ទំហំ​ដី​មាន​ទំនាស់​ ចំនួន​៥៧៥​ហិ​កតា​ស្ថិត​នៅ​ភូមិប​រឡ​យ​ ឃុំ​កិៈ​ចុង​ ស្រុក​បរ​កែវ​ ដោយ​មាន​ប្រជា​ ពលរដ្ឋ​១១២​គ្រួសារ​ ៕​

20151202_170954

20151202_170920

រតនគីរី

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print