ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាម ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ និង៣នាក់ទៀតរងរបួសធ្ងន់ ដោយសារតែពួកគាត់កំពុងរៀបឥដ្ឋធ្វើផ្ទះល្វែងហើយបានប៉ះជាមួយខ្សែភ្លើង ។
កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ ផ្ទះល្វែង ជាន់ទី៣ បុរីបុ៊នហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ឯក គឿន ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធ និងកូនប្រុសម្នាក់នៅក្នុងបន្ទុកគ្រួសារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្ដិ រួមការងារ ចំនួន៣នាក់ទៀត បាននាំគ្នាធ្វើការសំណង់ នៅក្នុងសំណង់ផ្ទះល្វែងមួយនោះ បន្ទាប់មកបុរសរងគ្រោះបាន តអំពូលម្នាក់ឯង ហើយចៃដន្យប៉ះចំមុខតំណរ បណ្ដាលឲ្យចរន្តអគ្គីសនី ឆក់ដួលទាំងកំរោល រងរបួសយ៉ាង ធ្ងន់ធ្ងរ ។ ខណៈនោះមិត្តភក្ដិរួមការងារ បាននាំគ្នាសែងយកទៅកប់ក្នុងដីខ្សាច់ជាការសង្គ្រោះបឋម ក្រោយមក កមកលាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅកាន់ទីនោះ ហៅរថយន្តសង្គ្រោះយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះតែដោយអកុសល់ជនរងគ្រោះបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ៖ សុខាសែនជ័យ