ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនៅក្នុងសន្និសីទកាសែតឱ្យដឹងថា រុស្ស៊ី មានគម្រោងបញ្ចូនអាវុធធុនធ្ងន់S-400 ទៅកាន់ប្រទេសស៊ីរី ។ ទទឹមនិងនោះក្រុម អ៊ិស្លាមបង្កើតរដ្ឋក៏បានប្រកាសថា នឹង បញ្ចេញអាវុធសម្លាប់រង្គាលនៅក្នុង ប្រទេសស៊ីរីសម្រាប់ទប់ទលជាមួយរុស្ស៊ី ។
កាំជ្រួចមីស៊ីលរុស្ស៊ីបញ្ជូនទៅកាន់ស៊ីរី
នៅក្នុងសន្និសីទកាសែតអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ីលោក Maria Zakharova បញ្ជាក់ថា ក្រុមអ៊ិនស្លាម បង្កើតរដ្ឋ IS និងក្រុមបះបោរមួយចំនួន នៅស៊ីរីមានគម្រោងប្រើប្រាស់អាវុធគីមី តបតនឹងការវាយប្រហាររបស់រុស្ស៊ី ។ ក្រសួងការបរទេសស៊ីរីបញ្ជាក់ទៀតថា អាវុធគីមីធ្លាក់ចូលក្នុងដៃក្រុមអ៊ិស្លាម បង្កើតរដ្ឋឬក្រុមភេរវកម្មដទៃទៀត និង ធ្វើឱ្យស៊ីរីកាន់តែធ្លាក់ក្នុងតំណាក់កាល គ្រោះថ្នាក់បំផុត ។ សកម្មភាពខាងលើ របស់ក្រុមIS កើតឡើងក្រោយពេល រុស្ស៊ីបញ្ចូនកាំជ្រួចមីស៊ីលS-400 ទៅ កម្ទេចក្រុម IS ។
នៅពេលនេះក្រុមអិស្លាមបង្កើតរដ្ឋ បានបង្កើនការផលិតអាវុធគីមី ។ តាម ក្រុមចារកម្មរុស្ស៊ីបញ្ជាក់ថា ក្រុមភេរវ កម្មបានបង្កើតក្រុមឯកទេសស្រាវជ្រាវផលិតអាវុធគីមី។ក្រុមអាយអែសបាន ស្វែងរកអ្នកវិទ្យាសាស្ដ្រជំនាន់សាដាំហូ ស៊េនសម្រាប់ស្រាវជ្រាវផលិតអាវុធគីមី។
ចំណែកក្រុមចារកម្មអាមេរិកបញ្ជាក់ ថា នៅពេលនេះក្រុមអ៊ិរស្លាមបង្កើតរដ្ឋី នៅមិនទាន់អាចផលិតអាវុធគីមីបាននៅ ឡើយ ។ ប៉ុន្ដែអាមេរិកក៏បានប្រមានថា ក្នុងពេលអនាគត់មិនអាចរារាំងការផលិត អាវុធសម្លាប់មនុស្សរង្គាលរបស់ក្រុម IS បានឡើយ ។
កន្លងមកមន្ដ្រីចារកម្មអាមេរិក និង អ៊ីរ៉ាក់បានបញ្ជាក់ថា ក្រុមអ៊ិកស្លាមបង្កើត រដ្ឋមានសាខាទីតាំងសម្ងាត់ សម្រាប់ ផលិតគ្រាប់បែកគីមីសាស្ដ្រ ។ ការ ប្រកាសខាងលើបង្កក្ដីព្រួយបារម្ភយ៉ាង ខ្លាំងពីការវាយប្រហារភេរវកម្មដោយ ប្រើប្រាស់គ្រាប់បែកសម្លាប់មនុស្សយ៉ាង ច្រើននោះ ។
ការប្រកាសខាងលើរបស់ក្រុមចារកម្ម អាមេរិកដូចទៅនឹងអ្វីដែលនាយករដ្ឋ មន្ដ្រីបារាំងបានប្រកាសកាលពីពេលកន្លង មកថា ក្រុមអ៊ិីស្លាមបង្កើតរដ្ឋអាចនឹង ប្រើប្រាស់អាវុធគីមីវាយប្រហារក្នុងពេល អនាគត ។
សារព័ត៌មានAP បានដកស្រង់ប្រភព ព័ត៌មានពីក្រុមចារកម្មអាមេរិកបានឱ្យដឹងថា ក្រុមអ៊ិាស្លាមបង្កើតរដ្ឋបានបង្កើត សាខាពិសេសក្នុងគោលដៅផលិតអាវុធគីមីនដោយប្រើប្រាស់អ្នកវិទ្យាសាស្ដ្រ របស់អ៊ីរ៉ាក់និងស៊ីរី ។
ចារកម្មអាមរិកបានបញ្ជាក់ថា សកម្ម ភាពខាងលើរបស់ក្រុមភេរវកម្មគឺជាក្ដី ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ ពលរដ្ឋជាច្រើននៅជុំវិញពិភពលោក ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាក្រុមភេរវកម្មខាងលើអាចផលិតបាន អាវុធគីមីជាច្រើនរួចមកហើយ ។
ក្នុងពេលជាមួយគ្នានោះដែរចារកម្មអ៊ីរ៉ាក់ក៏បានព្រមានផងដែរ ថាការគ្រប់ គ្រងតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់នឹងជួយដល់ក្រុមភេរវកម្មអាចសាកល្បង អាវុធសម្លាប់មនុស្សជាច្រើនបានយ៉ាងងាយស្រួល ។
នៅពេលនេះកម្លាំងទាហានអ៊ីរ៉ាក់ទទួល បានការចែកចាយរបាំងមុខការពារជាតិពុលពីអាវុធគីមីខ្លាចរងការវាយប្រហារពីក្រុមភេរវកម្ម ។
ក្រុមចារកម្មអាមេរិកបានប្រកាស ព័ត៌មានខាងលើធ្វើឱ្យពិភពលោករស់នៅ មិនបានស្ងប់ស្ងាត់ដូចកាលមុនទៀតឡើយ ដោយចេះតែមានអារម្មណ៍ភ័យខ្លាចមាន ការវាយប្រហារភេវកម្មកើតឡើងដូច ការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំងកន្លងមក ។ មួយវិញទៀត ប្រសិនបើក្រុមភេរវករមានអាវុធគីមី នោះនឹងអ្នកស្លាប់កាន់តែច្រើនឡើងពី មួយថ្ងៃទៅមួយថ្ងៃ ។
នៅពេលនេះដែរប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបបានបញ្ជូនកម្លាំងរបស់ខ្លួនកៀក ស្មាជាមួយបារាំងវាយប្រហារទៅលើក្រុម អ៊ិ់ស្លាមបង្កើតរដ្ឋ។អង់គ្លេសក៏បានស្នើ សភាឱ្យបញ្ចួនយន្ដហោះចម្បាំងទៅវាយក្រុមIS នៅក្នុងប្រទេសស៊ីរីផងដែរ ។
កន្លងមកថ្មីៗអាល្លឺម៉ងបានបញ្ជូន ទាហានប្រមាណជា១.២០០នាក់ ក្នុង ប្រតិបត្ដិការប្រឆាំងក្រុមISនៅប្រទេស ស៊ីរីនេះមិនមែនជាកងទ័ពប្រយុទ្ធថ្មើរជើង នោះទេ តែជាកងទ័ពក្នុងប្រតិបត្ដិការ ទ័ពអាកាស និងទ័ពជើងទឹក ។ មន្ដ្រីជាន់ ខ្ពស់នៃកងទ័ពអាល្លឺម៉ង់បានប្រាប់សារព័ត៌ មានក្នុងស្រុកថា ការដាក់ពង្រាយកងទ័ព នេះនឹងចាប់ផ្ដើមធ្វើ នៅក្នុងពេលឆាប់ៗ នៅពេលណាដែលទទួលបាននូវការអនុម័តជាផ្លូវការពីសំណាក់សភាអាល្លឺម៉ង់ ។
ក្រោយភេរវកម្មនៅប៉ារីស អាល្លឺម៉ង់ ដែលជាទូទៅតែងតែចៀសវាងមិនដាក់ពង្រាយកងទ័ពទៅបរទេស បានយល់ព្រម ជាគោលការណ៍ជាមួយបារាំងថា នឹងចូល រួមក្នុងប្រតិបត្ដិការយោធាប្រឆាំងនឹងក្រុម ជីហាត រដ្ឋអ៊ិរស្លាមនៅស៊ីរី ។ ក៏ប៉ុន្ដែនេះ គ្រាន់តែជាការព្រមព្រៀងជាគោលការណ៍ តែប៉ុណ្ណោះ ហើយគម្រោងដាក់ពង្រាយ កងទ័ពក្នុងប្រតិបត្ដិការនៅស៊ីរីនេះត្រូវ ឆ្លងការអនុម័តពីសំណាក់គណៈរដ្ឋមន្ដ្រី អាល្លឺម៉ង់នៅថ្ងៃអង្គារក្រោយ មុននឹងដាក់ ជូនទៅសភា ។ ដំណើរការនីតិវិធីអស់ ទាំងនេះ ទំនងជានឹងមិនចោទជាបញ្ហា នោះទេ ពីព្រោះថាបច្ចុប្បន្ននេះរដ្ឋាភិបាល ចម្រុះរបស់លោកស្រីអង់ហ្គេឡាមែរកិល មានសំឡេងភាគច្រើនលើសលុបនៅ ក្នុងរដ្ឋសភា ។
យោងតាមមន្ដ្រីជាន់ខ្ពស់ នៃកងទ័ពអាល្លឺម៉ង់ កងទ័ពអាល្លឺម៉ង់ នឹងមិនចូលរួមក្នុងប្រតិបត្ដិការវាយ ប្រហារដោយផ្ទាល់ទៅលើក្រុមជីហាត រដ្ឋអ៊ិស្លាមនោះទេ តែចូលរួមក្នុងផ្នែក ភស្ដុភា និងចារកិច្ចតែបុណ្ណោះ ។ កងទ័ព អាល្លឺម៉ង់ដែលនឹងត្រូវដាក់ពង្រាយក្នុង ប្រតិបត្ដិការនៅស៊ីរីនេះគឺរួមមាននាវាចម្បាំងមួយគ្រឿងដែលនឹងអមដំណើរ ចាំការពារនាវាផ្ទុកយន្ដហោះរបស់បារាំង នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ព្រមទាំង យន្ដហោះស៊ើបការណ៍ និងយន្ដហោះចាក់ សាំងដើម្បីចាំជួយគាំទ្រយន្ដហោះចម្បាំង របស់បារាំង ។ យន្ដហោះទាំងនេះអាច នឹងត្រូវឈរជើងនៅក្នុងប្រទេសពីរគឺទួរគី និងហ្សកដានី ដែលជាប្រទេសជិតខាង របស់ស៊ីរី ៕
ក្រុមអិស្លាមបង្កើតរដ្ឋ បង្ហាញភាពខ្លាំងក្លា
ប្រែសម្រួល៖ ម៉ែវ សាធី