ថ្មីៗ!! ជនសង្ស័យ២នាក់រួមជាមួយគ្រឿងញៀន ៤៦កញ្ចប់តូច ត្រូវនគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតគ្រឿងញៀន៤៦កញ្ចប់នៅចំណុច២ ទីតាំងផ្សេងគ្នា ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកម្លាំងនគរបាលបានបន្តឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត នៅភូមិទឹកនីម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលខណ្ឌដង្កោបានឲ្យដឹងថា កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វុន លីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅស្ថិតនៅភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានក្រាមពណ៌សថ្លាចំនួន៤៦កំណាត់ទុយោជ័រ,ម៉ូតូ១គ្រឿងម៉ាកហុងដា (សង់ប៊ិច) សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-5522 បញ្ជូនមកធើ្វការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងបន្តឃាត់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកនីម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ថែមទៀត ដោយដកហូតបានម៉ូតូសង់ប៊ិច ពណ៌ខៀវ កាំស ដោះកាង បិទតែមកំបាំងពណ៌លឿង ចំនួន១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបាននគរបាលធ្វើការរក្សាទុក និងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print