ភ្នំពេញ ៖ ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំ របស់ ឯកឧត្តម ឧត្តមសេនិយ៍ឯង ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំ ពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ ឌដូនពេញក្រោមការដឹកនាំរបស់លោ កវរសេនីយ៍ឯក ទៀង ច័ន្ទសារ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការក្នុ ងយុទ្ធនាការបង្ក្រាបករណីជួញដូ រគ្រឿងញៀន ក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទូហ្គេមបាញ់ត្រី ស្ថិតនៅចំណុចផ្ទះលេខ ៥៩ ផ្លូវលេខ១៣ ភូមិ១២ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្ លួនមនុស្ស៤នាក់និងដកហូតបានថ្នាំ ញៀន១៥កញ្ចប់ រួមនិងទូហ្គេមបាញ់ត្រីចំនួន៨ទូ។
នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍ នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្ លួនជនសង្ស័យ០៤នាក់ ១/-ឈ្មោះ ឡាយ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ (ជួញដូរគ្រឿងញៀន នឹងជាភ្នាក់ងារមើលការខុសត្រូវហ្ គេមបាញ់ត្រី) ។
២/-ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកលេងហ្គេមបាញ់ត្រី នឹងប្រើប្រាស់គ្រឿងញៀន)។៣/-ឈ្មោះ ឃុន ចាន់ឌី ភេទប្រុស អាយុ ២៩ឆ្នាំ (អ្នកលេងហ្គេមបាញ់ត្រី នឹងប្រើប្រាស់គ្រឿងញៀន) ។៤/-ឈ្មោះ ណុប មុទុតា ភេទប្រុស អាយុ ៣៨ឆ្នាំ (អ្នកលេងហ្គេម នឹងប្រើប្រាស់គ្រឿងញៀន) ។ក្នុងនោញវត្ថុតាងចាប់យករួមមាន៖ ១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំ នួន ៥១កញ្ចប់ ។
២/-កញ្ឆាក្រៀមចំនួន 0១កញ្ចប់ (មិនទាន់ថ្លឹងទម្ងន់) ។៣/-ឧបករណ៍ប្រើប្រាស់សំរាប់សេ ពគ្រឿងញៀនមួយចំនួន ។៤/-ថង់សំរាប់ច្រកគ្រឿងញៀនធ្វើ សកម្មភាព មួយចំនួន។៥/-ដាវសាំម៉ូកែច្នៃចំ នួន 0១ដើម ។៦/-ទូរហ្គេមបាញ់ត្រីចំនួន 0៨គ្រឿង ។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌកំពុងសួរនាំចម្ លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ ជូនទៅសាលាដំបូងរាជធានីភ្នំពេ ញអនុវត្តតាមនីតិវិធី៕ដោយ៖ ភារ៉ា ដង្កោ