កាស៊ីណូ២កន្លែងកំពុងបំពានច្បាប់បើកឲ្យខ្មែរចូលលេង គ្មានអាជ្ញាធរណាថ្នាក់ណាបង្ក្រាប

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ គេរាយការណ៍មកថា ទីតាំងល្បែងស៊ីសងធំៗ២កន្លែងដែលស្ថិតនៅភូមិអន្លុងជ្រៃ ឃុំកក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានអាជ្ញាធរថ្នាក់ណាចាត់វិធានការអន្តរាគមន៍​បង្ក្រាបឡើយ បើទោះបីទីតាំងខាងលើនេះបើកឲ្យខ្មែរចូលលេងដោយសេរីយ៉ាងណាក៏ដោយ។ ការមិនចាត់វិធាន ការបង្ក្រាបត្រូវបានប្រភពមួយចំនួនបង្ហើបឲ្យដឹងថា អ្នកបើកទីតាំងល្បែងស៊ីសងខាងលើមានខ្សែធំ និងម្យ៉ាងពួក គេបានរត់ការបិទមាត់ មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ ដូច្នេះទើបបើកលេងបានដោយសេរីបែប នេះ។

គេរាយការណ៍ទៀតថា មានមនុស្សចូលលេងពេញៗ ដែលអ្នកចូលលេងល្បែងទាំងនោះ ភាគច្រើនជាជនជាតិ​ខ្មែរស្ទើរតែជាង៨០ភាគរយ មានទាំងអ្នកញៀនល្បែងជាមន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ច ក្រុមឧកញ៉ា និងឈ្មួញ​រក​ស៊ី​ជួញ​ដូរអ្នកធ្វើចំការធំៗមានលុយរាប់សែន រាប់លានដុល្លារឯណោះ។

ទីតាំងល្បែងស៊ីសងខាងលើទីមួយមិនមានដាក់ស្លាយីហោច្បាស់លាស់នោះទេបន្ទាប់ពីមានការបង្ក្រាបម្តងខណៈដំបូងមានឈ្មោះថា កាស៊ីណូហេងហេង មួយទីតាំងទៀតជ្រកក្រោមស្លាក កាស៊ីណូ ឃីងរ៉ូស្ទ័រ ។ ទីតាំងទាំង២ នេះមានបើកល្បែងមាន់ជល់ ដែលអ្នកលេងល្បែងនេះហៅថាបក្សីកីឡា ឆ្នោតវៀតណាម  យូគី និងអាប៉ោង រួម ទាំងល្បែងស៊ីសងជាច្រើនប្រភេទទៀត ដែលភាគច្រើនមានសុទ្ធតែខ្មែរចូលលេង ហើយមួយចំនួនធំជាមន្ត្រីរាជ ការថែមទៀតផង។

បើតាមអ្នកចូលលេងល្បែងក្នុងទីតាំងខាងលើបានបង្ហើបឲ្យដឹងថា ពួកគេមកលេងនៅទីនេះគឺមានសុវត្ថិភាពល្អ ព្រោះអ្នកបើកមានខ្នងធំ ខណៈត្រឹមថ្នាក់ខេត្តមិនហ៊ានបង្ក្រាបនោះទេ។

បើតាមប្រភពពីកាស៊ីណូឃីងរ៉ូស្ទ័របានបញ្ជាក់ឲ្យដឹងថា ខ្លួនមានច្បាប់អនុញ្ញាតិ ហើយបើមិនឲ្យខ្មែរចូលលេង បានលុយឯណាបង់ឲ្យរដ្ឋ និងមន្ត្រីពាក់ព័ន្ធ ។

ប្រជាពលរដ្ឋលើកជាចម្ងល់យ៉ាងដូច្នេះថា «មិនបង្ក្រាបល្បែងស៊ីសង» ១-​ មកពីមិនដឹងទើបមិនបង្ក្រាប , ២-​ មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំទើប​មិនហ៊ានប៉ះ​ ,៣-​ មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ​ ទើបធ្វើមិនដឹង​ និង៤-មកពីចង់អោយរដ្ឋាភិបាលធ្លាក់ទឹកទើបមិនធ្វើ ។ ដូច្នេះអាជា្ញធរ​ ពិសេសគឺថ្នាក់លើ​ សូមឲ្យ ជួយពិនិត្យមើលផង​ ដើម្បីបញ្ចៀសបញ្ហារិះ គន់ពីសំណាក់ប្រជាពលរដ្ឋ​កាន់តែច្រើនឡើងថែមទៀតនោះ ។

ពាក់ព័ន្ធករណីកាស៊ីណូទាំង២ទីតាំងខាងលើនេះ តាមការសាកសួរប្រជាពលរដ្ឋរស់នៅតំបន់នោះ ភាគច្រើន ពួក គាត់សំណូមពរសូមអោយប្រមុខរាជរដ្ឋាភិបាលបិទចោល ព្រោះតែភាគច្រើន កូនចៅរបស់ពួកគាត់ ទៅលេង ចាញ់អស់ទ្រព្យសម្បត្តិ បង្កជម្លោះក្នុងគ្រួសារ កើតចោរកម្ម អំពើឆបោកជាដើម….។ តែបើសង្ឃឹមលើមន្ត្រី អាជ្ញាធរមូលដ្ឋានគឺមិនអាចទៅរួចឡើយ ព្រោះជាឆ្នាំងបាយរបស់ពួកគេ ។ បច្ចុប្បន្នល្បែងស៊ីសងត្រូវបានគេចាត់ ទុកថា​ ជាដើមចមនៃបទល្មើស​ ហើយក៏ជាបញ្ហាគ្រោះថ្នាក់សម្រាប់សង្គម​ផងដែរ​ ប្រសិនបើអាជ្ញាធរនៅតែគ្មាន ចំណាត់ការទេនោះ ៕  អ្នកចាំចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print