កម្មករសំណង់ពីរក្រុម ផឹកស៊ីស្រវឹងបង្កទំនាស់វាយតប់គ្នារបួស៣នាក់ចាប់បានម្នាក់៤នាក់រត់រួច

ចែករំលែក៖

ខេត្តកណ្ដាល៖   សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក៥នាក់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា វាយជនរងគ្រោះ៣នាក់ឲ្យរងរបួសធ្ងន់ ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះបានប្រព្រឹត្តទៅកាលពីថ្ងៃ អាទិត្យ ១០រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០១៨ នៅ​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្រ្តីនគរបាល ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១ឈ្មោះ សឿន សៀត ភេទ​ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​មោក ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​បុរី​ចតុមុខ​ស៊ី​ធី ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល(របួស​ក្បាល​ចំហៀង​ខាងស្តាំ១កន្លែង ដេរ៩ថ្នេរ)។ ទី២ឈ្មោះ សឿន អឿន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា(របួស​បបូរមាត់១កន្លែង ដេរ៤ថ្នេរ) និង​ទី៣ឈ្មោះ ឡា លីម ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា (របួស​បបូរមាត់ ០១ កន្លែង ដេរ ០៤ថ្នេរ)។

ចំណែកក្រុម​ជនសង្ស័យមាន៥នាក់ (ស្គាល់ឈ្មោះ ០៣ នាក់)
១.ឈ្មោះ ស្រាយ រ៉ា​បូរ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ចុង​កោះ​ខាងលិច ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ប​ច្បុ​ន្ន​ស្នាក់​នៅក្នុង​បុរី​ចតុមុខ​ស៊ី​ធី ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (របួស​ជាំភ្នែក​ខាងឆ្វេង ០១កន្លែង) ឃាត់ខ្លួន។
២.ឈ្មោះ រ៉ង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ខេត្តព្រៃវែង (គេចខ្លួន)។
៣.ឈ្មោះ រាក ភេទ ប្រុង អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ខេត្តតាកែវ (គេចខ្លួន) និង២នាក់​ទៀត​មិន​ស្គាល់ឈ្មោះ។

សាក្សីបានប្របា់សមត្ថ្ថកិច្ចឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ឈ្មោះ ស្រាយ រ៉ា​បូរ ឈ្មោះ រ៉ង ឈ្មោះ រាក និង ២ នាក់​ទៀត​មិន​ស្គាល់ឈ្មោះ បាន​ផឹកស្រា ក្នុង​រោង​មុខ​បន្ទប់​ស្នាក់នៅ​របស់​ឈ្មោះ សឿន សៀត។ ពេល​ផឹកស៊ី​នោះ​ឈ្មោះ ស្រាយ រ៉ា​បូរ ក៏មានទំនាស់​ជាមួយ​ប្រពន្ធ​របស់ខ្លួនដោយ​ខឹង​ប្រពន្ធខ្លួន​ឈ្មោះ ស្រាយ រ៉ា​បូរ បាន​ទៅ​វាយ​ជញ្ជាំង​បន្ទប់​ស្នាក់នៅ​របស់​ឈ្មោះ សឿន សៀត ធ្វើឲ្យពេលនោះ​ឈ្មោះ សឿន សៀត ឈ្មោះ សឿន អឿន និង​ឈ្មោះ ឡា លីម បានមក​សួរនាំទើបបង្កទំនាស់​ពាក្យសម្តី​ជាមួយ​ឈ្មោះ ស្រាយ រ៉ា​បូរ។

ពេលនោះ​ឈ្មោះ សឿន អឿន បាន​វាយ​ឈ្មោះ ស្រាយ រ៉ា​បូរ មួយ​ដៃ ហើយ​ឈ្មោះ ស្រាយ រ៉ា​បូរ ក៏​វាយតប​ទៅវិញ​ដែរ បន្ទាប់មក​ឈ្មោះ រ៉ង ឈ្មោះ រាក និង២ នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ជា​បក្ខពួក​ឈ្មោះ ស្រាយ រ៉ា​បូរ មាន​កាន់​ដែក​បំពង់​ទីប បាន​ចូលទៅ​វាយ​ឈ្មោះ សឿន សៀត ឈ្មោះ សឿន អឿន និង​ឈ្មោះ ឡា លីម បណ្តាល​ឲ្យ​មាន​របួសស្នាម។

ក្រោយមកសមត្ថកិច្ចនគរបាលមូលដ្ឋានទៅដល់បានឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ស្រាយ រ៉ា​បូរ ចំណែក ៤នាក់​ទៀត​បានគេច​ខ្លួនបានត់រួច​បាន​បញ្ជូន​ឈ្មោះ​ស្រាយ រ៉ា​បូរ មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធីតែម្តង ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print