គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វាចុះរុះរើទីតាំងសង្វៀនជល់មាន់ទ្រង់ទ្រាយធំ

ចែករំលែក៖

ភ្នំពេញ ៖ សង្វៀនជល់មាន់ទ្រង់ទ្រាយធំមួយកន្លែងសង្កាត់កោះដាច់ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា ដឹកនាំដោយអភិបាលរង២រូប ក្រោមបញ្ជាផ្ទាល់របស់លោកឃ្លាំងហួត អភិបាលខណ្ឌជ្រោយចង្វា បានចុះរុះរើនៅ ដែលក្រុមញៀនល្បែងជួលដីគេលួចលាក់ជល់មាន់ទ្រង់ទ្រាយតូចជាយូរមកហើយ គ្មានអ្នកណាបង្ក្រាបក៏ធ្វើជាទ្រង់ទ្រាយធំ ។

ការរុះរើសង្វៀនជល់មាន់នេះបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង០៥ល្ងាច ស្ថិតនៅភូមិក្បាលកោះសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

ប្រតិបត្តិការចុះរុះរើរោងជល់មាន់នេះ ដឹកនាំដោយ​ លោក ហ៊ុយ​ សារុណ​ និង លោក​ កៅ​ សារ៉ាវុធ​ អភិបាលរងខណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌ ,កងរាជអាវុធហត្ថខណ្ឌ ក្រុមប្រឹក្សាសង្កាត់-ភូមិ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់ ជាច្រើននាក់ ។

ប្រភពបានឱ្យដឹងថា សង្វៀនជល់មាន់នេះ មុនៗគេបញ្ជល់មាន់៣ទៅ៤គូលួចលាក់ជាទ្រង់ទ្រាយតូចទេ តែដល់គ្មានអ្នកបង្ក្រាប ក៏រៀបចំជាទ្រាយទ្រាយធំ ក៏ដឹងដល់លោក ឃ្លាំងហួត ភ្លាមៗនោះលោកបានបញ្ជាឱ្យអភិបាលរង២នាក់ដឹកនាំកម្លាំងទៅរុះរើចេញតែម្តង

សម្ភារៈដកហូតសំណង់រោងឈើប្រក់កៅស៊ូតង់នៅដីឡូតិ៍មួយកន្លែងរបស់ឈ្មោះ សុខ ពិសៀង និងឈ្មោះសុខ ពិសិដ្ឋ ជាបងប្អូនបង្កើតស្ថិតនៅភូមិក្បាលកោះ ដែលបានជួលដីរបស់ខ្លួនឱ្យទៅឈ្មួញបើកទីតាំងជល់មាន់លក្ខណៈទ្រង់ទ្រាយធំ ពេល នោះក្រុមការងារបានរុះរើនិងដកហូតសម្ភារៈមកទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងបានកោះអញ្ជើញម្ចាស់ដីទាំពីរនាក់បងប្អូនមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតទៅទៀត ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print