រ៉ុក្កែតចិនបញ្ជូនផ្កាយរណប ពីរគ្រឿងរបស់សាឌីអារ៉ាប៊ី ទៅកាន់ទីអាវកាសដោយជោគជ័យ

ចែករំលែក៖

នៅក្នុងវិស័យអាវកាស​ ប៉ុន្មានឆ្នាំចុងក្រោយនេះចិនទទួលបានជោគជ័យយ៉ាងខ្លាំង ដែលអាចប្រកួតប្រជែងនឹងអាមេរិក រុស្ស៊ី ។ មិនតែប៉ុណ្ណោះ ចិន​បានបង្កើតស្ថានីយ៍អាវកាសដោយខ្លួនឯងទៀតផង ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ប្រព័ន្ធ រ៉ុក្កែតរបស់ចិន ក្នុងការបញ្ជូន យានអាវកាស ក៏ដូចជាផ្ការណបផ្សេងៗ ទទួលបានជោគជ័យស្ទើតែ១០០ភាគរយ ។ ​ទាំងនោះហើយបានធ្វើឲ្យប្រទេស ជាច្រើន មានទំនុកចិត្ត នៅក្នុងការប្រើប្រាស់ រ៉ុក្តែតរបស់ចិន ដើម្បីបញ្ជូនផ្កាយរណប​ឡើងទៅកាន់តារាវិថីផែនដី ។
ជាក់ស្តែងនៅពេលនេះចិនបានបញ្ជូនផ្កាយរណបអារ៉ាប់ប៊ីសាអ៊ូឌីត​​​ចំនួន២គ្រឿង ដោយជោគជ័យនៅវេលាម៉ោង​១២និង១២នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដោយប្រើប្រាស់ រ៉ុក្កែតរ៉ុញប្រភេទ March-2D ដើម្បីនាំយកផ្កាយរណបឡើង​ទៅកាន់អវកាស​ប្រកបដោយជោគជ័យ ។
ការបាញ់រ៉ុក្កែត​នាំយកផ្កាយរណប​​ទៅកាន់អវកាសខាងលើនេះធ្វើឡើង​នៅស្ថានីយបាញ់បង្ហោះ Jiqueqan ភាគពាយ័ព្យ​ប្រទេសចិន ។ តាមសារព័ត៌មាន ស៊ីនហ៊ួរបានផ្សាយថា៖ ផ្កាយរណប​នីមួយៗមានទម្ងន់៤២៥គីឡូក្រាម ដែលអារ៉ាប់ប៊ីសាអ៊ូឌីត​បាន​ផលិតឡើង​រយៈពេល៥ឆ្នាំ ។ វាមានតួនាទី​ចាប់យករូបភាព​ពីផែនដី ។
គ្រាប់រ៉ុក្កែតនេះផងដែរ​បាន​​បញ្ជូនផ្កាយរណបធុន​តូច​១០គ្រឿង​ផងដែរ ។ នៅពេលនេះ ផ្កាយរណបទាំងនោះ​បានចូលទៅក្នុងគន្លងរបស់វាហើយ ។ នេះជាលើកទី២៩៣ហើយ នៃបេសកម្មប្រើដោយ​រ៉ុក្កែត​ Long March របស់ចិន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print