វគ្គបណ្តុះបណ្តាល មន្ត្រីអនុវត្តច្បាប់ ស្តីពីការកំណត់សម្គាល់ ទំនិញពិត និង ទំនិញក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ ស្តីពីការកំណត់សម្គាល់ទំនិញពិត និងទំនិញក្លែងក្លាយ ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រុមហ៊ុន ថាយលីគី និង ហ្គីបប៊ីន នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ​ ។

កម្មវិធីនេះមានការចូលរួមមកពីតំណាងក្រសួង-ស្ថាប័នពាក់ពន្ធ័​នានា​ និងមានមន្ត្រីជំនាញចូលរួមដូចជា៖​ មន្ត្រីមកពី​ ក្រសួងពាណិជ្ជកម្ម​ អគ្គ្នស្នងការដ្ឋាននគរបាលជាតិ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា​ អគ្គនាយកដ្ឋានកាំកុងត្រូល​ និងមន្ត្រីជំនាញ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ និងមានការចូលរួមធ្វើបទបង្ហាញពីក្រមហ៊ុនមួយចំនួនដូចជា៖ ក្រុមហ៊ុន Carter’s, Starbucks Coffee, Honda Motor Co., Ltd, Daimler AG…..​ ។

វគ្គបណ្តុះបណ្តាលនេះ​ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់​ សម្រាប់អនុវត្តការងារជំនាញរបស់ខ្លួន​ ជាពិសេសមន្ត្រីនៅតាមបណ្តាច្រកទ្វារ​អន្តរជាតិ​៕ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print