ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យ
អាជ្ញាធរខណ្ជ នាញពាក់ព័ន្ធចុះស្រង់បញ្ជីនៃដំណើរការងារប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ខណៈនៅសល់មិនដល់មួយខែទៀតនឹងផុតកំណត់នៃការបង់ព័ន្ធប្រថាប់ត្រាតែមួយដងចំពោះការផ្ទេរសិទ្ធិអចលនៈទ្រព្យដែលបានចុះបញ្ជីរួច។
នេះជាការជម្រុញរបស់លោកឃួង ស្រេងជាអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំត្រួតពិនិត្យដំណើរការងារប្រទានកម្មដីធ្លីនៅក្នុងរាជធានីភ្នំពេញនិងបង់ព័ន្ធប្រថាប់ត្រាតែមួយដងចំពោះការផ្ទេរសិទ្ធិអចលនៈទ្រព្យដែលបានចុះបញ្ជីរួច ដែលបានបានធ្វើឡើង កាលពីរសៀលថ្ងៃទី០៦ ធ្នូ ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមាន ការចូលរួមពីអាជ្ញាធរខណ្ឌទាំងអស់និងជំនាញពាក់ព័ន្ធមួយចំនួនទៀតចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ សំរាប់ការងារប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ លើការកំណត់បង់ព័ន្ធប្រថាប់ត្រាតែមួយដងចំពោះការផ្ទេរសិទ្ធិអចលនៈទ្រព្យដែលបានចុះបញ្ជីរួច ពិសេសនៅតាមបុរី មកដល់ពេលនេះ គឺនៅសល់មិនដល់មួយខែទៀតនោះទេ វានឹងផុតកំណត់ហើយ។ ដូច្នេះទេលោកជម្រុញកិច្ចការងារប្រទានកម្មដី និងការបង់ពន្ធប្រថាប់ត្រានេះ អោយទាន់ពេលវេលាដែលរាជរដ្ឋាភិបាលបានកំណត់ជូន និងផ្ដល់ភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ មន្ត្រីពាក់ព័ន្ធរបស់យើងត្រូវធ្វើបញ្ជីដែលនៅសេសសល់នេះបញ្ជូនទៅព័ន្ធដា ហើយត្រូវធ្វើបែបណាដើម្បីអោយព័ន្ធដាជួយសម្រួលការងារជូនប្រជាពលរដ្ឋដែលនៅសេសសល់នេះ បើទោះបីអាជ្ញាធរដែនដីខ្លះបញ្ជាក់ថា នៅបុរីខ្លះមានភាពស្មុកស្មាញ ។បើយើងធ្វើមិនទាន់ អ្នកដែលពិបាកគឺប្រជាពលរដ្ឋនេះឯង។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល ពាក់ព័ន្ធនឹងការងារខាងលើនេះបាន ប្រទានកម្មដីជូនប្រជាពលរដ្ឋ ជាច្រើនកន្លែងរួចមកហើយ ដូចជា ប្រទានកម្មដីជូនប្រជាពលរដ្ឋ នៅបុរីចំការម្មុត ចំការស្វាយ ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋ នៅគង្គាផុស សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ នៅខណ្ឌដូនពេញ ក៏ដូចជានៅសហគមន៍វិមានទ្រុង ខណ្ឌ សែនសុខជាដើម៕ ដោយ៖ សំរិត