សណ្ឋារគារអូរតែល សុខា នឹង សណ្ឋារ​គាស៊ីហ៊ួរ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ រងការរិះគន់ថាបង្ហូរទឹកកខ្វក់ចូលឆ្នេរសមុទ្រ(Video Inside)

ចែករំលែក៖

ទឹកកខ្វក់មានក្លិនស្អុយអាសោចន៍ហូរមកពីរគ្រប់ទិសទីបន្ថែមទាំងទឹកសំណល់កខ្វក់ដែលបង្ហូរចេញពីសណ្ឋារគារសុខានិងសណ្ឋារគារសុីហ៊ួរបានបង្ហូរចាក់ចូលទៅក្នុងសមុទ្រជាប្រចាំនៅត្រង់ចំណុចចន្លោះ ឆ្នេរសណ្ឋារគារអូរតែល សុខា នឹង សណ្ឋាគារស៊ីហ៊ួរដែលជា សណ្ឋាគារលំដាប់ផ្កាយប្រាំ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទឹកសមុទ្រនិងបរិស្ថានតំបន់ឆ្នេរធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិសម្តែងការរិះគន់ទៅលើមន្ទីរជំនាញនិងអាជ្ញាធរដែនដីថាមានការធ្វេសប្រហែសបណ្តែតបណ្តោយឲ្យម្ចាស់សណ្ឋារគារទាំង០២ខាងលើធ្វើព្យុះធ្វើភ្លៀងបានតាមចិត្ត ដែលគេអាចដាក់ការសង្ស័យថា មកពីមន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរដែនដីបានសើមមាត់សើមកពីម្ចាស់សណ្ឋារគារទាំង០២ខាងលើទើបមានករណីបែបនេះកើតឡើងបាន។
ភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិ ជាច្រើនដែលមកលេងកម្សាន្តក្នុងក្រុងព្រះសីហនុ ជាពិសេស គឺភ្ញៀវ ស្នាក់នៅ សណ្ឋាគារ លំដាក់ផ្កាយប្រាំ ទាំង០២ខាងលើ បានធ្វើការរិះគន់ត្រង់ៗ ទៅលើ គណៈ កម្មកាគ្រប់គ្រងតំបន់ឆ្នេររខេត្តព្រះសីហនុ ថាការបង្ហូទឹកកខ្វក់និងមានក្លិនស្អុយដូចគុំរង់ចូលសមុទ្របំពុលបរិស្ថានបែបនេះវាជាបញ្ហាររប្រឈមដ៍ធ្ងន់ធ្ងរប៉ះពាល់ដល់វិស័យទេសចរណ៍ជាតិ.អន្តរជាតិដែលធ្វើដំណើរមកកំសាន្តនៅខេត្តព្រះសីហនុក្នុងគោលបំណងរបស់ម្នាក់សុទ្ធសឹងផ្តោតជាសំខាន់ទៅលើការចុះងូចទឹកសមុទ្រលេងកម្សាន្ត។ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ប៉ុន្តែរបើទឹកសមុទ្រមិនមានការគ្រប់គ្រងអនាម័យបរិស្ថានបណ្តោយឲ្យទឹកកខ្វក់ហូរចូលមកក្នុងសមុទ្រនិងឆ្នេរខ្សាច់ពោរពេញភាពអាប់អូរដូចនេះតើមានភ្ញៀវទេសចរណ៍ឯណាគេចង់មកលេងទៀត។នេះជាបញ្ហារមិនទទូលខុសត្រូវមួយដែលមន្ទីរជំុនាញបរិស្ថាននិងថ្នាក់ដឹកនាំអាជ្ញាធរខេត្តព្រះសីហនុគួរពិចារណាឡើងវិញហើយ។
ក្រុមបុគ្គលិក បំរើការងារនៅក្នុងសណ្ឋារគារអូរតែលសុខា បាននិយាយថា ទឹកកខ្វក់នុងមានក្លិនស្អុយរបៀបនេះ មិនមែនទើបកើតមាននោះទេ គឺកើតមានយូរឆ្នាំមកហើយ ប៉ុន្តែរគ្រាន់តែកន្លងមកមិនទាន់ មាន ការសាងសង់សណ្ឋាគារ ស៊ីហ៊ូរ ទឹក​សំអុយ ដែលហូរចាក់ចូលសមុទ្រនោះ វាមិនចាល់ បុក មក ឆ្នេរខ្សាច់នោះទេ គឺវាហូរធ្លាក់ចូលទៅក្នុងសមុទ្រផុតៗតែម្តង ប៉ុន្តែរសំរាប់រយៈពេលប្រមាណ០២ ឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីសណ្ឋាគារ ស៊ីហ៊ូរ សង់ផៃចតទូក បិទចំច្រកទឹកហូរ ធ្វើឲ្យ ទឹក សំអុយ ដែលហូរចាក់ចូលសមុទ្រហូរនៅវិលវល់ មិនទៅមុខមិន ទៅក្រោយ បាចសាចពេញលើឆ្នេរ សមុទ្រ កន្លែង ភ្ញៀវទេសចរណ៏ចុះលេងទឹក យ៉ាងពេញបន្ទុកតែម្តងជាហេតុធ្វើភ្ញៀវលែងហ៊ានចុះមុជទឹក លេងបានដូចឆ្នាំមុនៗកន្លងមក។
លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បាន ទទូលស្គាល់ថា ពិតជាមាន បញ្ហារនេះកើតឡើងមែន លោក បញ្ជាក់ថា ជុំវិញបញ្ហារ ទឹកសំអុយខាងលើនេះ ខាងក្រសួងដែនដី បានចុះមកធ្វើ ការសិក្សា នឹងចាប់ផ្តើមធ្វើអាង ចម្រោះ ហើយ ដើម្បី ការពារមិនឲ្យទឹកសំអុយ ហូរចូលសមុទ្រ បន្តទៀតទេ ដូចនេះ នៅពេល អាងចម្រោះ កសាងរួចរាល់ ឆ្នេរសមុទ្រខាងលើ នឹងល្អប្រសើវិញហើយ ។
បើទោះជាមានការអះអាងបញ្ជាក់ពីលោកប្រធានមន្ទីរបរិស្ថានខាងលើក្តីវាគ្រាន់តែពិរោះស្តាប់តែហាក់បីដូចជាមិនសុីចង្វាក់គ្នា ដោយហេតុថា សណ្ឋារគារសាងសង់រួចនិងចាប់ផ្តើមដំណើរការទៅហើយ ទើបមន្ទីរនិងក្រសួងជុំនាញពាក់ព័ន្ធចុះណែរនាំឲ្យម្ចាស់សណ្ឋារគារធ្វើអាងចម្រស់។ ហើយប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិនៅតែ បន្តធ្វើការរិះគន់ទៅលើអង្គភាពមន្ទីរជុំនាញ អាជ្ញាធរដែនដីនិងក្រសួងពាក់ព័ន្ធជាពិសេសគណ:កម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ ថា អសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំទើបមានករណីបែបខាងលើកើតឡើងបាន ដែលជាប្រភពដើមចមនាំឲ្យភ្ញៀវទេសចរណ៍ធ្លាក់ចុះរហូតមកដល់សព្វថ្ងៃនេះហើយនាំគ្នាធ្វើរបាយការណ៍បែបភូតកុហកថ្នាក់ដឹកនាំជាន់ខ្ពស់ថាចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅតែបន្តកើនឡើងទៀត។
ឆ្លាមសមុទ្រ

 

 

...

 
 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print