ទីស្នាក់ការកណ្តាលរបស់សារព័ត៌មាន CNN នៅទីក្រុងញ៉ូវយ៉ក ត្រូវជម្លៀសបុគ្គលិកចេញជាបន្ទាន់ ដោយសារតែការគំរាមកំហែងបំផ្ទុះគ្រាប់បែក ។ សម្លេងប្រកាសអាសន្ន បានស្រែកឡើង ក្នុងអាគា Times Warner នៅវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី៦ខែធ្នូ ឲ្យបុគ្គលិកទាំងអស់នៅក្នុងត្រូវភៀសខ្លួន ឡើងទៅកាន់តំបន់សុវត្ថភាព ។
អ្នកនិពន្ធម្នាក់ឈ្មោះ Lemon បានឲ្យដឹងថាមានការហៅទូរស័ព្ទ ពីតំបន់ភាគខាងត្បូង អាមេរិក និយាយថា មានគ្រាប់បែក កំណត់ពេលវេលា ៥គ្រាប់ រងចាំពេលផ្ទះ នៅក្នុងអាគារស្នាក់ការកាសែត ។ កាលពីខែតុលាកន្លងមក ការិយាល័យព័ត៌មាន CNN ក៏ត្រូវបង្ខំជម្លៀសបុគ្គលិកចេញ ក្រោយពេល បុរសឈ្មោះ Cesar Sayoc អ្នកគាំទ្រប្រធានាធិបតីដូណាល់ត្រាំផ្ញើកញ្ចប់គ្រាប់បែក ទៅកាន់អាគារTimes Warner ។ ជាមួយគ្នានោះ សមាជិកគណបក្សប្រជាធិបតេយ្យ ជាច្រើន ទៀត ក៏ទទួលរងនៅការផ្ញើកញ្ចប់ដូចគ្នា ក្នុងនោះមានទាំងអតីតប្រធានាធិបតី អូបាម៉ា និង លោក ស្រី ហ៊ីលឡារី គ្លីនតុន ។ ជនបង្ករឲ្យត្រូវបានប៉ូលិសឃាត់ខ្លួន នៅថ្ងៃទី២៦ខែតុលា ហើយអាចប្រឈមនិងការជាប់គុក៤៨ឆ្នាំ ពីបទផ្ញើរគ្រាប់បែកគំរាមកំហែង ដល់អាយុជីវិតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ពិធីករដែលកាន់កម្មវិធី CNN Tonight ក៏បានភៀសខ្លួនភ្លាមៗដែរ ពេលកំពុងផ្សាយផ្ទាល់ ខណៈកម្មវិធីទាំងមូលត្រូវបិទជាបណ្តោះអាសន្ន។ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងស្វែងរកគ្រាប់បែក ហើយផ្លូវធ្វើដំណើរទាំងសម្រាប់រថយន្ត និងថ្មើរជើងនៅជុំវិញនោះ ក៏ត្រូវបានបិទសិនដើម្បីឆែករកវត្ថុសង្ស័យ៕ សាធី