លោក​ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ៖ ចាត់ទុកសមាគមបញ្ញវន្តមុស្លិមអាស៊ាន ជាឃ្លាំងធនធានមនុស្សដ៏ចាំបាច់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសសមាជិកប្រកបដោយចីរភាព

ចែករំលែក៖

ឥណ្ឌូណេស៊ី៖ ថ្លែងក្នុងកិច្ចប្រជុំនៃការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុង Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី ០៦​ ដល់​ ០៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អូស្មាន ហាស្សាន់ ប្រធានសហភាពបញ្ញវន្តមុស្លិមកម្ពុជា បានលើកឡើងថា៖ សមាគមបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ICMA ជាឃ្លាំងធនធានមនុស្សដ៏ចាំបាច់បំផុត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសសមាជិកប្រកបដោយចីរភាព។

លោកបន្តថា៖​ តាមរយៈសមាជិកប្រទេស ICMA យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែប្រសើរទៀត ស្តីពីបំលាស់ប្តូរបទពិសោធន៍ ជំរុញការវិនិយោគគ្រប់ទម្រង់ ក្នុងប្រទេសសមាជិក និងការចូលរួមលើកស្ទួយគ្រប់វិស័យនានា ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ទាំងចំនេះដឹង និងការច្នៃប្រឌិតផងដែរ។

ថ្លែងទៅកាន់ សមាជិក ICMA លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានជម្រាប អំពីសក្តានុពលវិនិយោគ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសកម្ពុជាមានធនធានគ្រប់គ្រាន់ទាំងវត្ថុធាតុដើម និងកម្លាំងពលកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ បើកទ្វារស្វាគមន៍ជានិច្ចដល់បណ្តាវិនិយោគិនក្នុង និងក្រៅតំបន់ មកបណ្តាក់ទុននៅកម្ពុជា។

ការលើកឡើងនេះ គឺជាការប្តេជ្ញារួមគ្នាជាមួយតំណាងប្រទេសជាសមាជិក ICMA ចំនួន​១១​ ប្រទេស នៅព្រឹកថ្ងៃសុក្រ១៥រោចខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ឆ្លើយតបនឹងការជំរុញយ៉ាង​យកចិត្តទុកដាក់ទៅកាន់អង្គប្រជុំ ដោយ លោក YTH Bapak Ir. H. Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីរាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីប្រកាស បើកកិច្ចប្រជុំ ការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ នោះផងដែរ ៕ ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print