ក្នុងរយៈជាង​២ខែទីស្នាក់ការភ្នាក់ងារព័ត៌មាន​ CNN រងការគំរាមវាយប្រហារ២លើក

ចែករំលែក៖

ទីស្នាក់ការកណ្តាលរបស់សារព័ត៌មាន​ CNN ​នៅទីក្រុងញ៉ូវយ៉ក ត្រូវជម្លៀសបុគ្គលិកចេញជាបន្ទាន់ ដោយសារតែការគំរាមកំហែងបំផ្ទុះគ្រាប់បែក ។ សម្លេងប្រកាសអាសន្ន បានស្រែកឡើង ក្នុងអាគា Times Warner ​នៅវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី​៦ខែធ្នូ​ ឲ្យបុគ្គលិកទាំងអស់នៅក្នុងត្រូវភៀសខ្លួន ឡើងទៅកាន់តំបន់សុវត្ថភាព ។
អ្នកនិពន្ធម្នាក់ឈ្មោះ​ Lemon ​បានឲ្យដឹងថា​មានការហៅទូរស័ព្ទ ពីតំបន់ភាគខាងត្បូង អាមេរិក និយាយថា មានគ្រាប់បែក កំណត់ពេលវេលា ៥គ្រាប់ រងចាំពេលផ្ទះ នៅក្នុងអាគារស្នាក់ការកាសែត ។ កាលពីខែតុលាកន្លងមក ការិយាល័យព័ត៌មាន​ CNN ​ក៏ត្រូវបង្ខំជម្លៀសបុគ្គលិកចេញ​ ក្រោយពេល បុរសឈ្មោះ​ Cesar Sayoc ​អ្នកគាំទ្រប្រធានាធិបតីដូណាល់ត្រាំ​ផ្ញើកញ្ចប់គ្រាប់បែក ទៅកាន់អាគា​រTimes Warner ​។ ជាមួយគ្នានោះ សមាជិកគណបក្សប្រជាធិបតេយ្យ ជាច្រើន ទៀត ក៏ទទួលរងនៅការផ្ញើកញ្ចប់ដូចគ្នា ក្នុងនោះមានទាំងអតីតប្រធានាធិបតី អូបាម៉ា និង លោក ស្រី ហ៊ីលឡារី គ្លីនតុន ។ ជនបង្ករឲ្យត្រូវបានប៉ូលិសឃាត់ខ្លួន នៅថ្ងៃទី​២៦ខែតុលា ហើយអាចប្រឈមនិងការជាប់គុក​៤៨ឆ្នាំ ពីបទផ្ញើរគ្រាប់បែកគំរាមកំហែង ដល់អាយុជីវិត​មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ពិធីករ​ដែលកាន់កម្មវិធី CNN Tonight ក៏បានភៀស​ខ្លួនភ្លាមៗដែរ​ ពេលកំពុង​ផ្សាយផ្ទាល់ ខណៈកម្មវិធីទាំងមូលត្រូវបិទ​ជាបណ្តោះអាសន្ន។ សមត្ថកិច្ច​បានចុះត្រួតពិនិត្យ និងស្វែងរក​គ្រាប់បែក ហើយផ្លូវធ្វើ​ដំណើរទាំងសម្រាប់រថយន្ត និងថ្មើរជើងនៅជុំវិញនោះ ក៏ត្រូវបានបិទសិនដើម្បីឆែករកវត្ថុសង្ស័យ៕  សាធី

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print