បាញ់ប្រហារ​សម្លាប់​រង្គាល​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​ ប៉ូលិស​បាញ់​សម្លាប់​ខ្មាន់កាំភ្លើង​២​នាក់​ និង​ម្នាក់​ត្រូវ​ចាប់ខ្លួន

ចែករំលែក៖

​ខ្មាន់កាំភ្លើង​ប្រដាប់​ដោយ​កាំភ្លើង​ធុន​ធ្ងន់​២​នាក់​ ម្នាក់​ជា​បុរស​ និង​ម្នាក់​ទៀត​ជា​ស្ត្រី​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ បន្ទាប់​ពី​បាន​បាញ់ប្រហារ​សម្លាប់​រង្គាល​នៅ​កាលី​ហ្វ័​រ​នី​ញ៉ាស​ម្លា​ប់​មនុស្ស​១៤​នាក់​រួច​មក​ ព្រមទាំង​បណ្តាល​ឲ្យ​មនុស្ស​១៧​នាក់​ផ្សេង​ទៀត​រង​របួស​ផង​ដែរ​ ។​

​ការ​បាញ់​សម្លាប់​រង្គាល​នេះ​ ក្រុម​ខ្មាន់កាំភ្លើង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​កម្សាន្ត​មួយ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ San​ Bernardino​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ កម្លាំង​ប៉ូលិស​ជា​ច្រើន​នាក់​ត្រូវ​ដាក់​ពង្រាយ​ភ្លាមៗ​ដើម្បី​ស្វែងរក​ក្រុម​ខ្មាន់កាំភ្លើង​បន្ថែម​ទៀត​ ។​

​ភ្នាក់ងារ​ FBI​ មិន​ទាន់​ចាត់​ទុក​ហេតុការណ៍​ខាងលើ​នេះ​ជា​ទ​ង្វើ​ភេរវកម្ម​នៅឡើយ​ទេ​ ដោយ​កាលៈទេសៈ​បច្ចុប្បន​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ ៕

https://youtu.be/EqBXKBkc5KM

san-bernardino

e3

erw

us-shooting1-data

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print