ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងធុនធ្ងន់២នាក់ ម្នាក់ជាបុរស និងម្នាក់ទៀតជាស្ត្រីត្រូវប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីបានបាញ់ប្រហារសម្លាប់រង្គាលនៅកាលីហ្វ័រនីញ៉ាសម្លាប់មនុស្ស១៤នាក់រួចមក ព្រមទាំងបណ្តាលឲ្យមនុស្ស១៧នាក់ផ្សេងទៀតរងរបួសផងដែរ ។
ការបាញ់សម្លាប់រង្គាលនេះ ក្រុមខ្មាន់កាំភ្លើងបានធ្វើឡើងនៅក្នុងពិធីកម្សាន្តមួយស្ថិតនៅក្នុងទីក្រុង San Bernardino រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។ កម្លាំងប៉ូលិសជាច្រើននាក់ត្រូវដាក់ពង្រាយភ្លាមៗដើម្បីស្វែងរកក្រុមខ្មាន់កាំភ្លើងបន្ថែមទៀត ។
ភ្នាក់ងារ FBI មិនទាន់ចាត់ទុកហេតុការណ៍ខាងលើនេះជាទង្វើភេរវកម្មនៅឡើយទេ ដោយកាលៈទេសៈបច្ចុប្បនកំពុងស្ថិតក្រោមការស៊ើបអង្កេត ៕
https://youtu.be/EqBXKBkc5KM
ប្រែសម្រួល៖ ថាច់ យ៉ាត