ខេត្តបាត់ដំបង៖ តុលាការខេត្តបាត់ដំបងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានសម្រេចផ្តន្ទាទោស គ្រូពេទ្យប្រចាំភូមិ លោក យ៉ែម ជ្រិន ដាក់ពន្ធនាគាររយៈពេល ២៥ឆ្នាំ។
លោក យ៉ែម ជ្រិន ត្រូវបានប្រជាពលរដ្ឋក្នុងឃុំរកាដែលឆ្លងមេរោគអេដស៍ ១២០នាក់ បានដាក់ពាក្យប្តឹងទាមទារឲ្យតុលាការផ្តន្ទាទោស ដាក់ពន្ធគារអស់មួយជីវិត និងខ្លះទៀតទាមទារសំណងជាប្រាក់រាប់សិបលានរៀល។
ប្រជាពលរដ្ឋក្នុងឃុំរកាប្រមាណ ២៩០នាក់ ត្រូវបានធ្វើតេស្តឈាមរកឃើញមានផ្ទុកមេរោគអេដស៍ជាបន្តបន្ទាប់កាលពីខែធ្នូ ឆ្នាំ២០ ១៤។ មកដល់បច្ចុប្បន្នអ្នកផ្ទុកមេរោគអេដស៍ក្នុងឃុំរកា ១០នាក់ហើយ បានទទួលមរណភាព។ អ្នកទទួលមរណភាពទាំង ១០នាក់ នោះ មានប្រុស ៦នាក់ ស្រី ៤នាក់៕
...
ដោយ៖ ហេង សូរិយា