សមត្ថកិច្ចបានរកឃើញអ្នកនៅពីក្រោយសិប្បកម្មឡដុតធ្យូងនៅស្រុកស្នួលហើយជាចៅក្រមផងតែមិនបញ្ចេញឈ្មោះបន្ទាប់ពីមានកាបង្ក្រាប

ចែករំលែក៖

ខេត្ត​ក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យ​ ០៣នាក់ដែល ពាក់ព័ន្ធ ក្នុងករណីធ្វើអាជីវកម្ម សិប្បកម្ម ឡ ធ្យូង  ដុតអុសខ្នាត​យក្ស នៅភូមិឃ្សឹម​ក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះបានហើយដែលបន្ទាប់ពីកម្លាំងចំរុះចុះបង្ក្រាបរួចមកនោះ។

កម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្សយ័ពាក់ពន្ធ័និងអាជីវកម្មឡដុតធ្យូងនោះបានធ្វើឡើងនៅថ្ងៃសុក្រ ១៥ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ដោយសហការជាមួយមន្ត្រីជំ​នាញនិងមានការសម្របសម្រួល ពីលោក ជា សុភក្ត័ព្រះរាជអាជ្ញារង អមសាលាដំ​បូង​ខេត្តក្រចេះហើយ បញ្ជូនខ្លួនមក​សាកសួរ នៅអាវុធហត្ថខេត្ត ។

យោងតាម​ការសាកសួរ  របស់កម្លាំងកងរាជអា​វុធហត្ដខេត្តក្រចេះ និងចម្លើយជនសង្ស័យ​ទាំង ០៣នាក់ នៅថ្ងៃ​ដដែលនោះ បានឆ្លើយដាក់បន្ទុកទៅលើចៅក្រមម្នាក់​នៅខេត្តក្រចេះ ថាជាអ្នកនៅពីក្រោយខ្នងដែល ពាក់ព័ន្ធ ក្ក្នុងការធ្វើសិប្បកម្ម ឡធ្យូង ឥតច្បាប់ នេះ។

ដែលកាប់កូនដើមឈើ យកមកដុតបំលែងធ្វើជាធ្យូង ហើយបន្តលក់ទៅប្រទេស​វៀតណាមដោយ ឆ្លងកាត់ ភូមិជើងក្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ត​ក្រ​ចេះ ។

ជនសង្ស័យទាំង០៣នាក់ ខាងលើ មានជន​ជាតិវៀតណាម ម្នាក់ ជាម្ចាស់សិប្បកម្ម ឡធ្យូងហើយខ្មែរ០២នាក់ ជាអ្នកបើក​បរ និងម្នាក់ទៀត ម្ចាស់ភាគហ៊ុន ក្នុងសិប្ប​កម្ម ឡធ្យូងនេះ ។

យោងតាមប្រភពពីភូមិឃុំ ខាងលើបានលួចបង្ហើបថា កន្លងមកគេឃើញមាមន្ត្រីជំនាញ និងមន្ត្រីបរិស្ថានឧស្សាហ៍​ចេញចូល និងឆ្លងកាត់ នៅសិប្បកម្ម ឡ ធ្យូងនោះណាស់ ហើយក៏មិនមែនអាជ្ញាធរមិនដឹងនោះដែរ។

ព្រោះសិប្បកម្មមួយនេះមានទ្រង់ទ្រាយធំខ្លាំងណាស់តែងតែដឹកដើមឈើ កូនឈើ ស្រស់ៗយកមកដុត ដោយឆ្លងកាត់ ស្នាក់ការនិងមន្ត្រីជំនាញបរិស្ថាននៅទីនោះផងដែរ ។

បើក្នុងរឿងនេះមិនទាក់ទងនឹ​ងមន្ត្រីនោះទេ ក៏វាមិន​អា​ចបើក​ធ្វើអាជីវកម្ម ដោយឥតច្បាប់រាប់ឆ្នាំបែបនេះបានទេ។

គួរតែប្រពន្ធ័ច្បាប់ មេ​ត្តាបើក​ការស៊ើ​បអ​ង្កេត​ក្នុងរឿងនេះ​ផង ដើម្បីយុត្តិធម៌ទាំង​អស់គ្នាផង។ ម៉្យាងជា​រឿងមួយដែលប៉ះពាល់ធ្ងន់​ធ្ងរ ដល់ធនធានធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋកូនឈើស្រស់ៗ ដើម​ឈើថ្មី  ត្រូ​វ​កា​ប់យ​កមកដុតធ្វើធ្យូងនោះ ៕ ដោយ​ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print