ស្ត្រី​ម្នាក់​ត្រូវ​ទ្វាររ​បង​ផ្ទះ​របស់​ខ្លួន​រលំ​សង្កត់​ស្លាប់​នៅ​កៀនស្វាយ​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ ស្ត្រី​វ័យ​ ជាង​៤០​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ករណី​ទ្វារ​ដែក​របង​ផ្ទះ​របស់​ខ្លួន​រលំ​សង្កត់ពីលើ​ នៅ​គ្រា​ដែល​ស្ត្រី​រង​គ្រោះ​ដើរ​ចេញពី​ក្នុងផ្ទះ​មក​ទាញ​ទ្វារ​បង​បិទ​ ស្រាប់តែ​ដាច់​ត្រចៀក​ ខាងលើ​រលំ​សង្កត់​តែ​ម្តង​ ។​

IMG-20151203-WA0112

​ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ស្តៅ​ កន្លែង​២​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀន​ ស្វាយ​ ខេត្តកណ្តាល​ លុះ​នៅ​ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ទើប​ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នៅផ្ទះ​កើតហេតុ​ ។​

​ស្ត្រី​រង​គ្រោះ​ពៅ​ ដា​វី​ អាយុ​៤៩​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​ មាន​ទីលំនៅ​ ក្នុងភូមិ​-​ឃុំ​ កើតហេតុ​ ។​

​នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ​ បានអោយ​ដឹង​ថា​ តាម​សម្តី​ក្រុម​គ្រួសារ​ ស្ត្រី​រង​គ្រោះ​បាន​ចេញពី​ក្នុងផ្ទះ​ដើរមក​ទាញ​ទ្វាររបង​ដែក​ដើម្បី​បិទ​ព្រោះ​យប់​ហើយ​ ។​ ពេល​ទាញ​ជិត​ដល់​បង្គោល​ម្ខាង​ទៀត​ស្រាប់តែ​ដាច់​ក្រចាប់​ទ្វា​នៅ​ខាងលើ​រលំ​សង្កត់​ស្ត្រី​រង​គ្រោះ​តែ​ម្តង​ បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​ដួល​បោក​ក្បាល​ទៅ​ក្រោយ​ផ្ទប់​ជា​ថ្ម​ ។​ ភ្លាមៗ​នោះ​ក្រុម​គ្រួ​សារបាន​ស្ទុះ​មក​លើក​ទ្វា​ដែក​ចេញ​ ដើម្បី​សង្គ្រោះ​ស្ត្រី​រង​គ្រោះ​និង​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទៅ​ដឹក​មក​សង្គ្រោះ​ ពេល​ទៅ​ដល់​គ្រួ​ពេទ្យ​ប្រាប់​ថា​ ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ ។​

​លោក​វង​ សែ​ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា​ ករណី​នេះ​កើត​ ហេតុ​តាំងពី​យប់​ថ្ងៃ​ទី​២​ ខែធ្នូ​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ទើប​អ្នក​ភូមិ​រាយ​ ការណ៍​ប្រាប់​សមត្ថកិច្ច​ ចំណែក​ម្ចាស់ផ្ទះ​មាន​បំណង​បិទ​បាំង​រឿង​នេះ​ទំនងជា​យល់​ថា​ គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ ។​

បន្ទាប់​ពី​ទទួល​បាន​ពត៍​មាន​នគរបាល​បច្ចេកទេស​ស្រុក​និង​គ្រូពេទ្យ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ ពិនិត្យ​ឃើញ​ថា​ជន​រង​ គ្រោះ​ត្រូវ​ទ្វាររបង​ដែក​រលំ​សង្កត់ពីលើ​បណ្តាល​អោយ​បោក​ក្បាល​ខាងក្រោយ​ផ្ទប់​និង​ថ្ម​ចាក់សាប​នៅ​មុខ​ផ្ទះ​ ស្លាប់​តែ​ម្តង​ នេះ​ជា​ឧ​ប​ត្ទ​ហេតុ​ដោយ​ខ្លួនឯង​ ៕

IMG-20151203-WA0069

IMG-20151203-WA0072

IMG-20151203-WA0070

...

ដោយ៖ ​សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print