រថយន្តទេសចរណ៍​ដឹក​បុគ្គលិក​ក្រុមហ៊ុន​ទ្រូ​ម៉ា​នី ដាច់ហ្វ្រាំងបុករនាំងផ្លូវក្រឡាប់របួស៥នាក់

ចែករំលែក៖

ខេត្តកោះកុងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅ​វេលា​ម៉ោង​ប្រមាណ១​ ​និង២០នាទី​រសៀល​ថ្ងៃ អាទិត្យ ២ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ ធ្នូឆ្នាំ២០១៨​ ​ ដោយរថយន្តក្រុង​ទេសចរណ៍​មួយ​គ្រឿង​ ​ដឹក​បុគ្គលិក​ក្រុមហ៊ុន​ទ្រូ​ម៉ា​នី​បំណង​ទៅ​កម្សាន្ត​នៅរមណីយដ្ឋាន​តា​តៃ​ ​មិនប្រយ័ត្ន ហើយដល់ផ្លូវចំណោតខ្ពស់ជ្រុលរនាំងផ្លូវបាន​ក្រឡាប់​ធ្លាក់​ចុះក្រោម ​នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ​១៣០​-​១៣១​ ​ស្ថិតនៅ​ភូមិ​​អន្លង់​វ៉ា​ក់​ ​ឃុំ​តាតៃក្រោម​ ​ស្រុក​កោះកុង ​។

​​សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកកោះកុងបានឲ្យដឹងថា រថយន្តក្រុង​ទេសចរណ៍ទ្រូម៉ានី នោះ​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​3C​-​6354​ ​ហើយអ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​ ​ក្នុង​នោះ​មាន​អ្នក​រួម​ដំណើរ​ចំនួន​ ​៤៤នាក់​ ​បាន​រង​របួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់ សរុបទាំងអស់​ ​៥នាក់​ ​។​

​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ឲ្យដឹង​ថា​ ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​រថយន្ត​នោះ​ធ្លាក់​ផ្លូវ​ ​គឺ​មក​ពីរ​ថ​យន្ត​បើកបរ​ក្នុង​ស្ថានភាព​ល្បឿន​លឿន​ ​ហើយ​ចុះ​ចំណោទតទៀតធ្វើឲ្យ​ដាច់​ខ្សែ​ហ្វ្រាំង​ ​បុក​ទៅ​នឹង​រនាំង​ ​ការពារ​ផ្លូវ​ ​បណ្តាល​ឲ្យ​បាក់មួយកងង់និងក្រឡាប់​ធ្លាក់​ចិញ្ចើម​ផ្លូវ​តែម្តង​ ។​

​ក្រោយពេល​កើតហេតុ​ ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តាតៃក្រោម​ ​សហការ​ជាមួយ​កម្លាំង​ផ្នែក​អន្តរាគមន៍​ខេត្ត​ ​ចុះ​ជួយសង្គ្រោះ​អ្នក​រង​បួស​ ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្ត​កោះ​កុង​ និងបានឲ្យក្រុមហ៊ុនជាម្ចាស់រថយន្តស្ទូចយករថយន្តទៅជួសជុលផងដែរ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print