លោក អូស្មាន ហាស្សាន់៖ ទំនាក់ទំនងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត កាន់តែល្អផ្នែកគុណភាព លើវិស័យអប់រំ និងមនុស្សធម៌ ថែមទៀត ជាមួយប្រទេសកម្ពុជា

ចែករំលែក៖

ក្រុងរីយ៉ាដ៖ ទំនាក់ទំនងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត កាន់តែល្អផ្នែកគុណភាព លើវិស័យអប់រំ និងមនុស្សធម៌ ថែមទៀតជាមួយប្រទេសកម្ពុជា ពិសេសប្រជាជនកម្ពុជា នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួល បន្ទុកបេសកកម្មពិសេស ក្នុងឱកាស ជួបសំណេះ ពិភាក្សាការងារជាមួយ លោក Sheikh Abdullatif bin Abdula ziz Al-Sheikh រដ្ឋមន្ត្រីកិច្ចការឥស្លាម នៅទីស្តីការក្រសួង ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើកិច្ចការឥស្លាម ជាពិសេសវិស័យអប់រំ និងមនុស្សធម៌ កាលពី រសៀលថ្ងៃអង្គារ៏៤កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស.ព២៥៦២ត្រូវនិងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នកំពុងរស់នៅប្រកបដោយ សុខដុមបនីយកម្ម គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែក សម្រាប់វិស័យឥស្លាម ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរប្រកបដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។

លោក ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជានិច្ចកាលតែងតែបានចូលរួមក្នុងវិស័យមនុស្សធម៌នៅកម្ពុជា ក៏ដូចជាការផ្តល់អាហាររូបករណ៍រៀងរាល់ឆ្នាំជាច្រើនកន្លែងដល់និស្សិតខ្មែរឥស្លាម ដើម្បីបានបន្តការសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយលោកក៏ស្នើឲ្យបន្តកិច្ច សហការផ្តល់ជំនួយមនុស្សធម៌នេះអោយកាន់តែច្រើនថែមទៀតផងដែរ។

លោក Abdullatif Al-Sheikh រដ្ឋមន្ត្រីកិច្ចការឥស្លាម អារ៉ាប៊ីសាអូឌីត បានកោតសរសើរពីការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ហើយលោកតែងតែរំលឹកអពីកេរ្ត៍ឈ្មោះបោះសម្លេងពីការដឹកនាំដ៏ល្អរបស់សម្តេច ដែលពិភពលោក មិនសរសើរមិនបាន ហើយក៏កាន់តែមិនអាចលាក់បាំងបានទៀតផង។

តាំងនាមក្រសួងកិច្ចការឥស្លាម លោកក៏សន្យាថា ៖ នៅតែបន្តផ្តល់លទ្ធភាពដែលអាចធ្វើទៅបាន ហើយព្យាយាមអោយបានកាន់តែច្រើន ទាំងការឧបត្ថម្ភ ដល់តំណាងអ្នកឃោសនិកអប់រំ និងមនុស្សធម៌ផ្សេងៗ ដើម្បីសហការចូលរួមលើកកំពស់ ធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះដែរ លោកក៏បានរំលឹកអំពីការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនេះអោយនៅគង់វង្ស ព្រោះគ្មានកត្តាណាមួយដែលមានតម្លៃជាងកត្តាសន្តិភាពនោះទេប្រទេស ដែលមានសុខសន្តិភាព គឺការ អភិវឌ្ឍន៍លើគ្រប់វិស័យនឹងកើតមានជាបន្តបន្ទាប់ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print