អគ្គនាយក Huawei ​បាននៅក្រៅឃុំ លោកត្រាំនឹងលូកដៃក្នុងរឿងនេះ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានប្រកាសថា លោក អាចនឹងលូកដៃ​ចូលកិច្ចការរបស់ក្រសួងយុត្តិធម៌អាមេរិក ដើម្បីប្រឆាំង និង អគ្គនាយកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន​Huawei របស់ចិន ​ប្រសិនបើ​ករណីនេះ មានការបម្រើដល់ផលប្រយោជន៍ សន្តិសុខជាតិ​និង​ ជួយឲ្យឈានដល់កិច្ច ព្រំព្រៀងពាណិជ្ជកម្មជាមួយចិន ។

អគ្គនាយកហិរញ្ញវត្ថុ Meng Wanzhou ​ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដា កាលពីថ្ងៃទី​១ខែធ្នូ ដោយរងការចោទប្រកាន់ ពីអាមេរិក ថាបានជម្រុញឲ្យបណ្តាធានាគា លាក់ក្នុងកំហុស បំពាន់លើច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអីរ៉ង ។

កាលពីថ្ងៃទី​១១ខែធ្នូ តុលាកា កាណាដា បានចេញលក្ខណ​ឲ្យអគ្គនាយក ហិរញ្ញវត្ថុ​ CFO ​បាននៅក្រៅឃុំ​។ លោកស្រី​ Meng Wanzhou ​ ត្រូវ​តម្កល់ប្រាក់​១០លានដុល្លារ កាណាដា រួមទាំងប្រាក់សុទ្ធ​៧,៥លានដុល្លារ ដើម្បីបាននៅក្រៅឃុំ ។

ក្រៅពីនេះ​លោកស្រី​ Meng Wanzhou ​ នឹងត្រូវ គោរពទៅតាមលក្ខណ ផ្សេងៗ មានដូចជា​ មានអ្នកធានា​៥នាក់ ប្រគល់ឯកសារលិខិតឆ្លងដែនទាំងអស់ ដោយមិនអាច សុំ​ថ្មីនោះឡើយ ។ ត្រូវតែមាន បុគ្គលិកសន្តិសុខ ដើរជាមួយពេលចាកចេញពីផ្ទះ ហើយត្រូវយលព្រម ពាក់ ឧប្បការណ៍តាមដាន ហើយមិនអាចចាកចេញពី​កន្លែងរស់នៅ ក្នុង រយៈពេល ពីម៉ោង​១១យប់ ដល់ម៉ោង ៧ព្រឹក ។

ជាមួយគ្នានេះ ភាគីក្រុមហ៊ុន​ Huawei ​សង្ឃឹមថា មន្ត្រីច្បាប់អាមេរិក និងកាណាដា នឹង កាត់ក្តីផ្តល់ភាពយុត្តិធម៌ នៅក្នុងសាវនាការខាងមុខ ៕ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print