ខេត្ដរតនគិរី៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង១១និង៣០នាទីព្រឹក កម្លាំងនគរបាលប៉ុស្ដិ៍ឡាបានសៀក បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅ ចំណុចមុខផ្ទះឈ្មោះ ម៉ៅ ស្ថិតក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបាន លុង ខេត្ដរតនគិរី ។
ជនសង្ស័យខាងលើនេះសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ដ(ឆបោកយកម៉ូតូទៅលក់)កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលា ម៉ោង៧ព្រឹក នៅចំណុចបន្ទប់ជួល ក្នុង ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុង បានលុង ។
នគរបាលបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ធុង ធើល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចម្ការ មានទីលំ នៅភូមិចាគ្រៀង ឃុំកិះចុង ស្រុកបរកែវ។
នគរបាលបានឱ្យដឹងទៀតថា ជនរង គ្រោះឈ្មោះ កើន ប្រងីវ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចម្ការ មានទីលំនៅភូមិតាអង ឃុំតាអង ស្រុក កូនមុំ ខេត្ដរតនគិរី ។ ជាមួយការឃាត់ ខ្លួនជនសង្ស័យនគរបាលបានដកហូត ម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវឆ្លាម ពណ៌ ខ្មៅ ពាក់ស្លាកលេខរតនគិរី1C-5166 ប្រគល់ឱ្យម្ចាស់ដើមវិញ ។
បច្ចុប្បច្នជនសង្ស័យត្រូវបានឃាត់ ខ្លួននៅប៉ុស្ដិ៍រដ្ឋបាលឡាបានសៀកដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ៕
ដោយ៖ អ៊ុច សាវុទ្ធ