ភ្នំពេញ៖ យុវជន២នាក់ត្រូវក្រុម ចោរប្រដាប់អាវុធមួយក្រុមមានគ្នា៤ នាក់ជិះម៉ូតូធុនធំ២គ្រឿងម៉ាកDUKE បានមកធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូមួយ គ្រឿងម៉ាកស្គូពីមួយគ្រឿងបានសម្រេច រួចបើកគេចខ្លួនដោយសុវត្ថិភាព ។
ករណីប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅខាងក្រោយវិទ្យាល័យ ជា ស៊ីម សន្ធរ ម៉ុក តាមផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹក ល្អក់១ ខណ្ឌទួលគោក ។
ជនរងគ្រោះឈ្មោះ សំរិទ្ធ វីរៈ អាយុ ២៥ឆ្នាំ ស្នាក់នៅម្ដុំផ្សារឌុយម៉ិច សង្កាត់ មនោរម្យ ខណ្ឌ៧មករា បាត់បង់ម៉ូតូ១ គ្រឿងម៉ាកស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៥។
ប្រភពនៅកន្លែងកើតហេតុបានឱ្យ ដឹងថា នៅមុនពេញកើតហេតុជនរង គ្រោះ២នាក់សុំមិនបញ្ចេញឈ្មោះជិះម៉ូតូ១គ្រឿងម៉ាក់ស្គូពីចេញពីដើរលេងសំដៅមកផ្ទះ ។ លុះធ្វើដំណើរមកដល់ចំណុច កើតហេតុខាងលើស្រាប់តែជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងម៉ាក DUKE មក ដល់រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ១ គ្រឿងនេះបានសម្រេចតែម្ដង ។
ក្រោយកើតហេតុជនរងគ្រោះបាន ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល ទឹកល្អក់ទី១ដើម្បីឱ្យជួយស្រាវជ្រាវរក មុខជនសង្ស័យចាប់យកមកផ្ទន្ទាទោសតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា